ដោយសារតែចង់ឈ្នះចង់ចាញ់គ្នា រៀងៗខ្លួននៅលើដងផ្លូវ រថយន្ត២គ្រឿង បានបើកបរជ្រែ និងជែងគ្នាវ៉េពេញផ្លូវធ្វើឲ្យបង ប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៤ ភ័យព្រលឹងចុងសក់ ដោយសារតែឃើញសកម្មភារថយន្ត២ គ្រឿងបើកគៀគ្នា ដើម្បីឲ្យគូរបក្សដិបក្សម្ខាងទៀតចុះចាញ់ ។ យ៉ាងណាមិញបញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ ដឹង ច្បាស់ពីច្បាប់ចរាចរណ៍ និងចេះតែប្រមាថអាយុជីវិតអ្នកដ៏ទៃ ដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើន គឺ អ្នកបើកបរទាំងនោះជា អ្នកបើកបរប្រភេទឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ហើយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាច ក្នុងការធ្វើដំណើរចេញទៅកំសាន្តនូវតំបន់ឆ្នេរ នៃខេត្តមួយចំនួនម្តងៗ ។ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ មានការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗ ដែលរថយន្តដឹកជ្រូក និងរថយន្តដឹកស៊ីម៉ង់ បាន បើកបរដោយគ្មានការគោរពដល់អាយុជីវិតអ្នកដទៃ ដោយសារតៃកុងឡានទាំងពីរបានបើកវ៉ាជែងគ្នាយកតែឈ្នះរៀងៗខ្លួន។ ដោយសំអាងហេតុផលនេះ មានបងប្អូនប្រជាពលរដ្ឋដែលលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ គ្រោះ ថ្នាក់សព្វថ្ងៃនេះកើតឡើងដោយសារកត្តាអ្វីខ្លះ បានជាបណ្តាលឲ្យមនុស្សស្លាប់រាល់ថ្ងៃ ? គួរនិយាយបែបណាទៅ ? បើសត្វ ជាអ្នកបើកបរមិនមែនមនុស្សបើកផងហ្នឹង ទោះយ៉ាងណាក៏ពួកគាត់សំណូមពរដល់បងប្អូនអ្នកបើកបរទាំងឡាយពិសេស បងៗអ្នកបើកបរឡានធំៗ មេត្តាបើកដោយគោរពច្បាប់ទាំងអស់គ្នា ដើម្បីជៀសផុតពីគ្រោះថ្នាក់នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា