កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក អមដំណើរដោយលោក ជិន ហ៊ីន ប្រធានគណៈបក្សប្រជាជនកម្ពុជាឃុំសាលាវិស័យ ព្រមទាំងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ការចែកអំណោយនេះធ្វើឡើងក្នុងគោលបំណងចូលរួមជួយសម្រាលការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះការខ្វះខាត ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។បើតាមការបញ្ជាក់លើបណ្តាយសង្គម បានអោយដឹងថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋសរុបចំនួន ៥១គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋនៅ ភូមិតាឡែក ឃុំសាលាវិស័យ ចំនួន៣០គ្រួសារ និងប្រជាពលរដ្ឋនៅ ភូមិម្រាក ខ.ចាស់ ឃុំទួលគ្រើល ចំនួន២១គ្រួសារ។ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ២០,០០០រៀល ដើម្បីយកទៅប្រើប្រាស់ និងដោះស្រាយតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។លោក គង់ សំអាត បានលើកឡើងថា ការនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យក្នុងការជួយសម្រាលបន្ទុករបស់គ្រួសារដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកបរបរចិញ្ចឹមជីវិតដោយស្របច្បាប់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានភាពរីកចម្រើន។ប្រជាពលរដ្ឋដែលទទួលបានអំណោយបានសម្តែងនូវក្តីរីករាយ និងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ព្រមទាំងលោកអភិបាលស្រុក និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ពួកគាត់។សកម្មភាពមនុស្សធម៌នេះ ក៏ជាការបង្ហាញឱ្យឃើញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក ដោយផ្តល់ជំនួយជាក់ស្តែងដើម្បីរួមចំណែកកាត់បន្ថយការខ្វះខាត និងបង្កើនភាពកក់ក្តៅក្នុងសហគមន៍។ដូចពាក្យចាស់លើកឡើងថា ចែករំលែកថ្ងៃនេះ ជួយសម្រាលទុក្ខលំបាក និងបង្កើតក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា