បើយោងតាមរបាយការណ៍ និងការលើកឡើងពីអ្នកសារព័ត៏មានអង្កេតការពិតនៅកម្ពុជា បានឱ្យដឹងថា ទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានក្រុមឈ្មួញបន្តលួចនាំចូលតាមទូកយ៉ាងរលូនឆ្លងកាត់ ច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានការសង្ស័យថាមានបុគ្គលថ្នាក់ធំម្នាក់ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចាំកាងការពារពីក្រោយ។ចំណុចសំខាន់ៗនៃបញ្ហានេះ(សួរលោកព្រាបគារ៉ាត់ ប្រធានតំបន់២)ប្រវត្តិបង្ក្រាបកន្លងមក គយចល័តតំបន់២ និងកម្លាំងអន្តរាគមន៍ពិសេស ធ្លាប់ចុះបង្ក្រាបទំនិញគេចពន្ធរាប់សិបតោន និងឃាត់ទូកវៀតណាមចំនួន ៣គ្រឿង កាលពីខែឧសភា និងខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងធ្លាប់ចាប់បំផ្លាញចោលសាច់បង្កកខូចគុណភាពជាង ៥តោនផងដែរ។ភាពអសកម្ម៖ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ដែលធ្លាប់ត្រូវអគ្គនាយដ្ឋានគយហៅមកបំភ្លឺ និងបញ្ឈរជើងម្តងរួចមកហើយ ត្រូវបានគេរាយការណ៍ថា ពុំទាន់យកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងប្រមូលពន្ធឱ្យបានតឹងរឹងនៅឡើយទេ។ការឆ្លើយតបបញ្ញានៅពេលព្យាយាមទាក់ទងសុំការបំភ្លឺ គឺមិនអាចទាក់ទងលោក ម៉ែន ស៊ីថា បានទេ ខណៈមន្ត្រីគយចល័តមួយរូបបង្ហើបថា ពេលដាក់កម្លាំងចុះទៅពិនិត្យ គឺពុំឃើញមានសកម្មភាពខុសច្បាប់នោះទេ ពោលគឺស្ងាត់ឈឹងតែម្តង។សំណូមពរមហាជន និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេស នាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ (លោក ព្រាប គារ៉ាត់ ប្រធានគយចល័តតំបន់២) គួរតែបើកការស៊ើបអង្កេត និងស្រាវជ្រាវឡើងវិញ ដើម្បីធានាបាននូវតម្លាភាពក្នុងការនាំចូល ការប្រកួតប្រជែងអាជីវកម្មដោយស្មោះត្រង់ និងការពារចំណូលពន្ធថវិកាជាតិ៕www.ktk168.com
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា