ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រាស្ត្ររងទុក្ខទៀតហើយ ល្បីថាខេត្តឧត្តរមានជ័យ ដេកភ្លេចមើល ទុកឲ្យក្រុមអ្នកញៀនល្បែង ផ្តើមលេងភ្នាល់បាញ់កាំជ្រួច ចាក់ លុយស៊ីសងកក្រើកខេត្ត ទោះបីដឹងថា បង្កផលប៉ះពាល់សុខភាពមនុស្ស នឹងសត្វ យ៉ាងក៏ដោយ....
Fri,11 October 2019 (Time 04:57 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1251នាក់)

ថ្មីៗនេះ មានសេចក្ដីរាយការណ៍ចេញពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅក្បែរច្រកទ្វាអន្តរជាតិ ជាំស្រងាំ ក្នុងទឹកដីកម្ពុជា មាន ជនជាតិថៃ ចូលមកដាក់ទីតាំងបាញ់កាំជ្រួចខ្នាតយក្ស អ្នកខ្លះហៅថា ( មីស៊ីល ) ដើម្បីភ្នាល់ចាក់លុយស៊ីសង គៀងគរមនុស្ស ឲ្យចូលលេងយ៉ាងគគ្រិកគគ្រេង ដែលគេបានឃើញថា ក្នុងមួយថ្ងៃៗ មានការបាញ់កាំជ្រួចចេញរាប់រយគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋ ខ្មែរ ដែលអាស្រ័យរស់នៅក្នុងស្រុកអន្លុងវែង នេះ រងទុក្ខកង្វល់យ៉ាងខ្លាំង ខណៈដែលអាជ្ញាធរខ្មែរមិនបង្ក្រាប ថែមទាំងអះអាងថា
ម្ចាស់ទីតាំងលេងល្បែងនេះ គេមានច្បាប់ផស់គេ ។

ពលរដ្ឋដែលរស់នៅស្រុកអន្លុងវែង ក្បែរទៅនឹងទីតាំងភ្នាល់បាញ់កាំជ្រួចមីស៊ីលខាងលើនេះ លើកឡើងថា ពួកគាត់ពិតជាពិបាក រស់នៅខ្លាំងណាស់ តើហេតុអ្វីបានជាអាជ្ញាធរខ្មែរមិនស្រឡាញ់រាស្ត្រដូចអាជ្ញាធរថៃយ៉ាងអញ្ចឹង ព្រោះនៅប្រទេសថៃ រដ្ឋាភិបាល
ថៃគេហាមមិនឲ្យលេងល្បែងនេះទេ ព្រោះគេអាណិតរាស្ត្រ ដោយឡែកតែទឹកដីខ្មែរ អាជ្ញាធរខ្មែរបែរជាបើកឲ្យលេងល្បែងភ្នាល់ បាញ់កាំជ្រួចចាក់លុយស៊ីសងនេះ មិនអាណិតពីទុក្ខលំបាករាស្ត្រយ៉ាងនឹង ។

ប្រជាពលរដ្ឋទាំងអស់នោះបានលើកឡើងថា រាល់ពេលបាញ់ម្ដងៗ លាន់ឮស្ទើរបែកក្រដាស់ត្រចៀក បង្កការផលប៉ះពាល់យ៉ាង ខ្លាំង ដល់ការរស់នៅរបស់ពួកគាត់ ព្រោះការបាញ់កាំជ្រួចចេញម្តងៗ គឺមានផ្សែង ដោយមិនខុសពីផ្សែងមីស៊ីលនោះទេ ហើយ ផ្សែងទាំងនេះ វាជាពរពួកសារៈធាតុគីមី ខណ:នៅពេលបាញ់ម្តងៗ បានធ្លាក់មកសាចបាច់ពេញដី ធ្វើប៉ះពាល់ដល់សុខភាពផ្លូវ ដង្ហើម មិនតែប៉ុណ្ណោះនៅពេលមានភ្លៀងធ្លាក់ គឺទឹកភ្លៀងនាំសារធារុទាំងនេះបង្កឲ្យសត្វ មាន់ ទា ស្លាប់ជាបន្តបន្ទាប់ទៀតផង ។

បញ្ហាសុខភាពទាំងអស់នេះ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែពួកគាត់មិនដឹងជាទៅពឹងអ្នកណាឲ្យជួយទុក្ខលំបាករបស់ ពួកគាត់បាន បើអស់លោកអាជ្ញាធរ គាត់លែងខ្វល់ពីការរស់នៅរបស់រាស្ត្រហើយនោះ ឲ្យតែពលរដ្ឋលើកឡើងករណីជនជាតិថៃ
យកកាំជ្រួតមកបាញ់នៅខ្មែរ គឺអស់លោកអាជ្ញាធរតែងតែសង្ងំឲ្យស្ងាត់សូន្យ តើឯណាទៅភាពកក់ក្តៅរបស់ថ្នាក់ដឹកនាំផ្តល់ឲ្យ រាស្ត្រនោះ ។

ទោះជាយ៉ាងណាទុក្ខលំបាករបស់ពលរដ្ឋមួយនេះ គឺជាព័ត៌មានបឋមនៅឡើយទេ គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យាយាមយកព័ត៌មាន
ច្បាស់ការណ៌បន្ថែមទៀត ផ្សាយជូនសង្គមជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
295 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3963 នាក់
ខែនេះ :
12832 នាក់
3 ខែនេះ :
42964 នាក់
សរុប :
883149 នាក់