ប្រជាពលរដ្ឋ រស់នៅក្រុងកំពត ខេត្តកំពត បានលើកឡើងថា កំណាត់ផ្លូវមួយខ្សែរចូលវត្តព្រះពុទ្ធជ័យមង្គល ហៅវត្តពួច នៅ ពេលនេះកំពុងមានការខូចខាតខ្លាំងណាស់ ក្នុងនោះមានកន្លែងខ្លះមានជង្ហកធំៗ ដែលមិនមានសោភ័ណ្ឌភាពស្អាត ដូចបណ្តា វត្តដ៏ទៃនោះទេ ។ មិនថាប្រជាពលរដ្ឋពុទ្ធបរិស័ទណានោះទេ នៅពេលដែលពួកគាត់ទាំងអស់គ្នាមានសទ្ធា បានចូលមកធ្វើ បុណ្យក្នុងវត្តនេះ ពួកគាត់តែលើកឡើងថា មិនគួរណាអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តមើលមិនឃើញកំណាត់ផ្លូវមួយនេះនោះទេ ព្រោះថា វត្តពុទ្ធជ័យមង្គលហៅវត្តពួច គឺមិនបាននៅទីឆ្ងាយដាច់ស្រយ៉ាលចុងកាត់មាត់ញកនោះឡើយ គឺវត្តនេះមានទីតាំងស្ថិត នៅក្នុង ក្រុងកំពត ខេត្តកំពត តែម្តង ។បងប្អូនប្រជាពលរដ្ឋទាំងនោះបានបន្តថា ទីវត្តអារាមមួយនេះ គឺកន្លងមកបានការដឹកនាំកសាងឡើងដោយព្រះគ្រូ ធម្មចរិយាមុនីព្រះមេគុណគណៈធម្មយុត្តិនិកាយខេត្តកំពត ព្រះអង្គបានខិតខំអំពាវនាវ និងដឹកនាំពុទ្ធបរិស័ទ កសាងបានសមិទ្ធិផលនៅក្នុងវត្តគួរឲ្យកោតសសើរ ប៉ុន្តែទោះជាយ៉ាងណារាល់បងប្អូនពុទ្ធបរិស័ទមិនថា ជិតឬក៏ឆ្ងាយ នៅពេលដែលពួកគាត់បានចូលមកធ្វើ បុណ្យនៅក្នុងវត្ត ពួកគាត់ទាំងអស់តែងបានលើកឡើងថា បញ្ហារឿងកំណាត់ផ្លូវចូលវត្តដែលមានចំងាយដ៏ឆ្ងាយនេះ គួរណាស់ តែអាជ្ញាធរថ្នាក់ដឹកនាំខេត្ត រៀបចំឲ្យមន្ទីរសាធារណៈការខេត្តកំពត ជួយកសាងជូនវត្ត ទោះបីយ៉ាងណាវត្តជាទីជម្រករបស់ សាសនា ហើយព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលថ្នាក់ដឹកនាំ ចាំចាច់ណាស់ ត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ។ជាថ្មីផងដែរនោះ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះឲ្យជើងវត្តពុទ្ធជ័យ ហៅវត្តពួចទាំងអស់ សូម សំណូមពរដល់លោក ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយមានចំណាត់ការជួយផ្តល់កំណាត់ផ្លូវមួយខ្សែរនេះ ជួនពួក គាត់ផង ព្រោះវាជាភាពចាំបាច់មួយដែលពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត គ្រាន់នឹងបានប្រើជាប្រយោជន៌ ក្នុងវិស័យព្រះពុទ្ធ សាសនា និងភាពចាំបាច់របស់ពួកគាត់ទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា