បុរស៣នាក់ត្រូវបានស្លាប់កប់ក្នុងផ្ទាំងថ្មភ្លាមៗគួរឲ្យអាណោចអធម៌បំផុត នៅក្នុងការដ្ឋានសំណង់ខុនដូរមួយកន្លែង ដែលកំពុង សាងសង់ ខណៈពួកគាត់ទាំង០៣នាក់ កំពុងតំឡើងជណ្ដើរយន្តរួចហើយ បាក់ធ្លាក់មកក្រោម វិញ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ កើតឡើងកាលវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង ក្បែរសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ។តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះ ទី១ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរប ជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតក្នុងភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សព រងគ្រោះទី២ មានឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្តស្នាក់ក្នុងការដ្ឋាន មានស្រុកកំណើត ភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សពរងគ្រោះទី៣ មានឈ្មោះ ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខ របជាងតំឡើងជណ្ដើរយន្ត មានស្រុកកំណើតត្រពាំងបី ឃុំបារាយ ។ប្រភពពីកម្មករម្នាក់ដែលស្គាល់បុរសរងគ្រោះទាំង៣នាក់ខាងលើនោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានតំឡើងជណ្ដើរ យន្ត តែបានបាត់ពួកគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្ល៉េះ ហើយក៏មិនដឹងថាបាក់អន្ទាដែរ ទើបតែមានការភ្ញាក់ផ្អើលម៉ោង ៨ និង១០នាទីយប់ ដោយពួកគាត់បានគាស់សង្ក័សី ដែលបាំងជណ្ដើរយន្ត ស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើ ក្បាលកប់ ទៅនិងដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យបឋមនិងធ្វើកំណត់ហេតុ ប៉ុន្តែដោយពេលវេលាយប់ ហើយនោះ ទើបព្រឹកឡើងសមត្ថកិច្ចសម្រេចចុះធ្វើកោសល្យវិច្ច័យ ដើម្បីប្រគល់ឲ្យទៅក្រុមក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើ បុណ្យតាមប្រពៃណី ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា