ទោះបីជាកន្លងមកបណ្តាញអ្នករិៈគន់មួយចំនួនបានវាយប្រហារលើព្រះគ្រូ សង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់យ៉ាងណាក៏ដោយ ប៉ុន្តែគេនៅតែបានឃើញព្រះគ្រូ សេង ថង ព្យាយាមបំពេញខ្លួនលើកស្ទួយព្រះពុទ្ធសាសនា បានយ៉ាងល្អឥតខ្ចោះ ក្នុង នោះដែរជាក់ស្តែងណាស់នៅពេលថ្មីៗនេះ ព្រះអង្គបានចូលរួមអមដំណើរសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដង្ហែរនាំអង្គកឋិនទានទៅកាន់វត្តព្រៃជូ ស្ថិតនៅក្នុងឃុំពពែល ស្រុកត្រាំកក់ខេត្តតាកែវ ។នៅក្នុងឧិកាសនោះដែរ ព្រះគ្រូ សេង ថង បានថ្វាយបច្ច័យផ្ទាល់ខ្លួនចំនួន២.០០០.០០០រៀល ដល់សម្តេចព្រះមហាសមេធា ធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាចំណែកនៅក្នុងការកសាងទីវត្តអារាមនេះ ឲ្យបានស្អាតល្អ សាកសមជាទីជម្រកស្រែបុណ្យមួយដល់ពុទ្ធបរិស័ទនៅក្នុងខេត្តតាកែវនផងដែរ ។តាមសេចក្តីរាយការណ៌ពីលោកតាគណៈកម្មការអាចារ្យវត្ត ព្រៃជូ នេះបានប្រាប់ឲ្យទូរទស្សន៌កែវភ្នែកដឹងថា វត្តព្រៃជូ នេះបានកសាងឡើងដោយសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផលនោះ គឺកសាងតាំងពីបាតដៃទទេ មិនទាន់មានអ្វីសោះ រហូតបានក្លាយជាទីវត្តអារាមមួយមាន ទាំងព្រះវិហារសាលាឆាន់ និងកុដិ ស្អាតល្អឥតខ្ចោះ ព្រោះតែការផ្តួចផ្តើមពីសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តែម្តង ។លោកតាគណៈកម្មការអាចារ្យវត្ត បានបន្តថា រូបលោកទាំងអស់គ្នា មានការត្រេកអរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលដែលវត្តមានដូចពេលនេះ ហើយសង្ឃឹមថា ព្រះសង្ឃដែលគង់នៅក្នុងវត្តព្រៃជូ អាចនិងផ្សព្វផ្សាយស្រែបូណ្យជូនដល់មនុស្សគ្រប់រូបដែលមានសទ្ធា និងជំនឿចិត្តនៅក្នុងវិស័យពុទ្ធចក្រ នេះជារៀងរហូតតទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា