ប្រជាពលរដ្ឋយ៉ាងច្រើនរស់នៅក្នុងស្រុកអង្គរជ័យខេត្តកំពត ពួកគាត់នៅតែអត់យល់សោះ តើមូលហេតុអ្វីបានជាកន្លងមកលោក អភិបាលខេត្តកំពតជាច្រើនជំនាន់តែងតែព្រងើយកន្តើយ មិនសូវជាអើពើនូវទុក្ខលំបាករបស់ពលរដ្ឋ ព្រោះតែកំណាត់ផ្លូវមួយខ្សែ ចាប់ពីចំណុចផ្សារតានី ទៅស្រុកអង្គជ័យ ត្រូវបានខូចខ្ទេចរាប់ឆ្នាំ គ្មានថ្នាក់ដឹកនាំរវីរវល់អើពើសោះ ។ប្រជាពលរដ្ឋជាច្រើនជាច្រើនរស់នៅក្នុងឃុំភ្នំកុង ស្រុកអង្គជ័យ បានលើកឡើងថា កំណាត់ផ្លូវមួយខ្សែរនេះ គឺមានសារៈសំខាន់ ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ក៏ដូចជានាំទិនកសិកផលផ្សេងៗយកលក់ឲ្យទី ផ្សារផងដែរ ប៉ុន្តែជាក់ស្តែងណាស់ផ្លូវនេះ ត្រូវបានខូចក្លាយជាជង្ហុកធំៗរាប់ឆ្នាំទៅហើយ អភិបាលខេត្តជាច្រើនជំនាន់ គឺនៅមិន ទាន់ឃើញអភិបាលខេត្តរូបណាជួយអើពើនៅឡើយទេ ។មិនថាពេលណានោះទេ ឲ្យតែពលរដ្ឋចាប់ផ្តើមធ្វើដំណើរលើផ្លូវនេះម្តងៗ ពលរដ្ឋទាំងអស់តែងតែនឹកដល់ឈ្មោះរបស់អភិបាលខេត្តកំពតភ្លាមៗ ដោយលើកឡើងថា តើដល់ពេលណាទើបមានអភិបាលខេត្តដែលយល់អំពីទុក្ខលំបាករបស់រាស្ត្រ មើល ឃើញពីទុក្ខវេទនាផ្លូវដ៏រលួយខ្វល់មួយនេះ តើមូលហេតុអ្វីបានជាផ្លូវរាប់រយរាប់ពាន់ខ្សែរទូទាំងប្រទេស គេធ្វើ ជួសជុលកែលំអរ បានយ៉ាងល្អ ដោយឡែកតែកំណាត់ផ្លូវពីផ្សារតានី រហូតដល់ស្រុកអង្គរជ័យនេះ ទោះខូចក្លាយទៅជាផ្លូវបីសាចនរកទៅហើយ ក៏ថ្នាក់ដឹកនាំមើលអត់ឃើញយ៉ាងនឹង ។ប្រជាពលរដ្ឋជាច្រើននោះបានលើកឡើងថា កាលពីសម័យលោក ច័ន្ទ ចេស្តា ជាអភិបាលខេត្ត ទឹកដីក្នុងខេត្តកំពតគ្រាន់នឹង មានការចុះជួយពិនិត្យមើលកែលំអរពីថ្នាក់ដឹកនាំបានខ្លះ ប៉ុន្តែក្រោយពេលដែលរូបលោក ជាវ តាយ បានឡើងអង្គុយធ្វើជាអភិ បាលខេត្តកំពតជំនួសវិញមក គឺថា ការចុះជួយទុក្ខលំបាករបស់រាស្ត្រ គឺមានការស្ពឹកស្រពន់ និងអន់ខ្សោយណាស់ ធ្វើឲ្យពលរដ្ឋ ជាច្រើនស្ទើរតែអស់ជំនឿលើថ្នាក់ដឹកនាំ ដែលតែងអួតក្តែងៗកន្លងមកនោះយ៉ាងខ្លាំង ។នៅពេលដែលពលរដ្ឋតវ៉ាស្នើសុំម្តងៗ មិនថារាល់អង្គប្រជុំតាមមូលដ្ឋាននោះទេ រដ្ឋអំណាចទាំងអស់តែងលើកឡើងថា ដាក់ របាយជូនថ្នាក់លើហើយ សូមឲ្យពលរដ្ឋរង់ចាំសិនទៅៗ និយាយឲ្យចំគឺរង់ចាំរាប់ឆ្នាំហើយ លទ្ធផលដែលថ្នាក់ដឹកនាំខេត្តជួយ នោះគឺនៅតែសូន្យដដែល ។ទោះជាយ៉ាងណាក្តី ទុក្ខលំបាករបស់ពលរដ្ឋទាំងអស់នេះ អង្គភាពយើង នឹងរង់ចាំយកព័ត៌មានចំណាត់ការរបស់អាជ្ញាធរដឹកនាំខេត្តកំពត ផ្សាយជូនមហាជនជ្រាបនៅពេលខេត្ត យល់ព្រមអើពើជួយពលរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា