ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនបានដឹងរឿងដឺកាតុលាការកម្ពុជា ប៉ងចាប់ខ្លួនលោក សម រង្សី រឿងអ្វីនោះទេ ហើយលោកក៏ មិនចង់ដឹងរឿងនយោបាយ អ្នកជិតខាងដែរ...
Wed,02 October 2019 (Time 05:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 2733នាក់)

កាលពីកន្លងទៅថ្មីៗនេះប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាន ថា អាជ្ញាធរម៉ាឡេស៊ី មិនបានទទួលសាលដីការបស់តុលាការកម្ពុជា បង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី នៅឡើយទេ ។ ប៉ុន្តែ ប្រមុខការទូតកម្ពុជាអះអាងថា អាជ្ញាធរកម្ពុជាបានផ្ញើដីកាចាប់ខ្លួននោះទៅកាន់ស្ថាប័នពាក់ព័ន្ធរួចហើយ តែប្រហែលជាមិន ទាន់ទៅដល់ ដោយសារតែបញ្ហានីតិវិធី នៃការបញ្ជូន ។

បើទោះបីជាមិនទាន់ទទួលបានដីកាចាប់ខ្លួនលោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មហាធៀ មហា ម៉ាត់ បានបញ្ជាក់ថា ម៉ាឡេស៊ី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសណាមួយទេ។ ការលើកឡើងយ៉ាង ដូច្នេះ គឺក្នុងពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងបូរីញូយ៉ក ក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ កាលពីសប្តាហ៍មុន ។

ចំណែកលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងជារឿងផ្សេង ប៉ុន្តែរឿង សហការគ្នាក្នុងការចាប់ឧក្រិដ្ឋជន គឺជារឿងផ្សឹង បើលោក ប្រាក់ សុខុន អាជ្ញាធរកម្ពុជាបានផ្ញើដីកាចាប់ខ្លួននោះ ទៅកាន់ស្ថា ប័នពាក់ព័ន្ធរួចហើយ តែប្រហែលជាមិនទាន់ទៅដល់ ដោយសារតែបញ្ហានីតិវិធី នៃការបញ្ជូន ។

សូមបញ្ជាក់ថា នៅចំពោះមុខនាយករដ្ឋមន្រ្តីឡាវ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី ត្រូវបញ្ជូនទៅកាន់ប្រទេសជាសមាជិកអា ស៊ានទាំង១០ ការប្រកាសបែបនេះ គឺស្របពេលដែលលោក សម រង្ស៊ី បានប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
548 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2776 នាក់
ខែនេះ :
14308 នាក់
3 ខែនេះ :
38600 នាក់
សរុប :
828365 នាក់