ចឹងបានតែថា មិនឲ្យប្រជាពលរដ្ឋរិៈគន់លើថ្នាក់ដឹកនាំយ៉ាងម៉េចបាន បើពេលខ្លះ គេតែងឃើញថ្នាក់ដឹកនាំ ព្យាយាមចេញមុខ ជួយអន្តរាគមន៌លើទុក្ខលំបាករបស់ពលរដ្ឋផងដែរ ប៉ុន្តែវាទាស់មន្ត្រីថ្នាក់ក្រោមក្បែរៗគ្លៀក នាំគ្នាឈ្លាតឧិកាសយកចំណារអន្តរា គមន៌របស់ថ្នាក់លើនោះ ទៅបំលែងដើម្បីរកផលប្រយោជន៌លាភសក្ការៈញាត់ចូលហោប៉ៅ យ៉ាងស្ងាត់ៗ និងសុខរលូនតែម្តង។ជាក់ស្តែងណាស់ ថ្មីៗនេះ បែកធ្លាយព័ត៌មានថា លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ ត្រូវបានប្រជាពលរដ្ឋនៅក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាច្រើនបានធ្វើការរិៈគន់បែបចំៗថា កំពុងធ្វើខ្លួនជាខ្នងបង្អែករបស់ភាគីអ្នកមានលុយឈ្មោះសាក់ ស៊ីត្រូ ហៅ តូ ធ្វើរបងហ៊ុមព័ទ្ធនៅលើដីមានទំនាស់មួយកន្លែង ដែលកន្លងមកស្ថាប័នសាលាដំបូងខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសមិនឲ្យគូរភាគីទំនាស់ទាំងសងខាង ធ្វើសកម្មភាពនៅលើដីមួយនេះឡើយ រង់ចាំអាជ្ញាធរចេញសេចក្តីប្រកាសម្ចាស់កម្មសិទ្ធស្របច្បាប់ ជាផ្លូវការសិន ។តាមរយៈការតាមដានរបស់ពលរដ្ឋជាច្រើន នៅក្នុងក្រុងសែនមនោរម្យនេះ ប្រជាពលរដ្ឋទាំងអស់បានលើកឡើងថា ករណីឈ្មោះជឿន សេង និងឈ្មោះ តេង សារ៉េត ជាមួយឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ដែលមានទំនាស់នឹងគ្នា នៅលើផ្ទៃដីទំហំ ១៣.៨៦០ ម៉ែត្រការ៉េ ដែលថ្នាក់ដឹកនាំ ស្រុក និងខេត្ត កំណត់ឲ្យបុគ្គលរូបលោក ឃន់ អូន នេះជួយដោះស្រាយជូនពលរដ្ឋ ក្នុងនោះគេ បានឃើញចំណារលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានចារ៎បញ្ជូនឲ្យលោក ឃន់ អូន ជាអភិបាលរង ជួយផ្តល់ ទៅជនរងគ្រោះឈ្មោះ ជឿន សេង និងឈ្មោះ តេង សារ៉េត នូវក្បាលដី១០ម៉ែត្រ គ្រាន់នឹងធ្វើលំនៅដ្ឋានរស់នៅ ស្រាប់តែក្រោយពេលលោក ឃន់ អូន បានចំណារពីលោកអភិបាលក្រុងហើយ លោក ឃន់ អូន មិនបានដោះស្រាយវាស់ដីបញ្ចប់ទំនាស់នោះ ទេ រូបលោកបែរជាមានសកម្មភាពស្និតស្នាលជាមួយខាងបុគ្គលឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ហើយឈ្មោះ សាក់ ស៊ីត្រូ ហៅ តូ ក៏បានធ្វើរបងហ៊ុមព័ទ្ធដីមួយនេះ ថែមទាំងបានកាប់បំផ្លាញផលដំណាំរបស់ជនរងគ្រោះឈ្មោះ ជឿន សេង និងឈ្មោះ តេង សារ៉េត ចោលខ្ទេចខ្ទី អស់តែម្តង ។ក្រោយពេលមានហេតុការណ៌នេះកើតឡើង មានសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចេញផ្សាយ ស្របពេលនោះដែរ គេ បានឃើញរូបលោក ឃន់ អូន អភិបាលរងរូបនោះ បានប្រតិកម្មហើយនិយាយថា ការងារហាមឃាត់រឿងឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ធ្វើរបងហ៊ុមព័ទ្ធយកដី និងកាប់បំផ្លាញផលដំណាំទ្រព្យសម្បត្តិអ្នកដ៏ទៃនេះ គួរតែលោក ភី ងូក ជាចៅសង្កាត់រមនា នោះទេ ជាអ្នកហាមឃាត់ ពីព្រោះថា តុលាការសម្រេចបង្គាប់ឲ្យរូបលោក ភី ងូក ជាអ្នកផ្សព្វផ្សាយការហាមឃាត់រឿងនេះ គឺមិន ត្រូវបន្ទោស លើរូបលោកនោះឡើយ ។ប្រជាពលរដ្ឋជាច្រើនបាននាំគ្នារិៈគន់ថា ករណីនេះ តើរូបលោក ភី ងូក លោកម៉េចនឹងហ៊ានហាមឃាត់ បើបុគ្គលឈ្មោះ សាក់ ស៊ីត្រូ ហៅតូ តែងតែស្និតស្នាលជាមួយលោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ យ៉ាងស្អិតរមួតយ៉ាងនឹងនោះ ដែលប្រ ជាពលរដ្ឋ នៅក្នុងក្រុងសែនមនោរម្យ លើកឡើងថា លោក ឃន់ អូន អាចជាអ្នកនៅពីក្រោយខ្នងការធ្វើរបងហ៊ុមព័ទ្ធដី ដែល តុលាការហាមឃាត់នេះ មិនខាន ។ទោះជាយ៉ាងណាអង្គភាពព័ត៌មានយើង នៅមិនអាចសុំការបកស្រាយបំភ្លឺពីលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ជុំវិញចំណារខ្លួន ដែលឈ្មោះ ឃន់ អូន អភិបាលរង យកទៅកប់ទុកចោលមិនអើពើ ហើយថែមទាំងណ្តែតបណ្តោយឲ្យឈ្មោះ សាក់ ស៊ីត្រូ ហៅតូ កាប់បំផ្លិចបំផ្លាញផ្លាញផលដំណាំអ្នកដ៏ទៃ ធ្វើរបងហ៊ុមព័ទ្ធយកដីដែលតុលាការកំពុងហាមឃាត់នេះ បាន នៅឡើយទេក្នុងថ្ងៃនេះ អង្គភាពព័ត៌មានយើង នឹងព្យាយាមយកព័ត៌មានខាងលើ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា