មានសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ពួកគាត់ជាច្រើនគ្រួសារ ពិតជាមានការមិនសប្បាយចិត្តទៅនឹងអាជ្ញាធររដ្ឋអំណាចរបស់ខ្លួននោះទេ ព្រោះតែសមត្ថកិច្ចអាជ្ញាធរមួយចំនួននោះ បានបណ្តែតបណ្តោយឲ្យទីតាំងមូលដ្ឋានដែលពួកគាត់រស់នៅនេះ មានបង្កើតទីតាំងសង្វៀនជល់មាន់ខ្នាតធំមួយ គៀងគរមនុស្សឲ្យចូលលេងបែបយ៉ាងសេរីបំផុត គ្មានការអើពើបង្ក្រាបអ្វីសោះតែម្តង ។សេចក្តីរាយការណ៌នោះបានបន្តថា ទីតាំងចំណុចគីឡូម៉ែត្រ២១ ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុមមេមត់ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានបុគ្គលដែលមានខ្នងបង្អែកជាអ្នកមានអំណាចនៅពីក្រោយខ្នង បាននឹងកំពុងបង្កើតជាទីតាំងលេងល្បែងពាលាអាវ៉ាសែ ក្នុង នោះមានទាំងបៀរ អាប៉ោង និងជល់មាន់ ដោយមានមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយគេល្បីថា អ្នកលេងជល់មាន់គូរ ពិសេសនោះ គឺដើមផាន់ចាប់ពី៥.០០០ដុល្លារឡើងទៅតែម្តង ។ជារៀងរាល់ថ្ងៃ គេបានឃើញមនុស្សចូលលេងយ៉ាងកងរំពងស្រែកហ៊ោគញ្ជ្រៀវ មើលទៅហាក់បីដូចជាអត់ខ្វល់ខ្វាយភ័យព្រួយ រឿងសមត្ថកិច្ចបង្ក្រាបអ្វីសោះនោះឡើយ ក្នុងនោះមានទាំងម៉ូតូ មានទាំងឡាន ដែលបានបណ្តាក់គ្នាចតតាមព្រៃ និងចូលទៅលេងបានយ៉ាងរលូន ចំណែកអស់លោកសមត្ថកិច្ចជាពិសេសនោះ គឺអាជ្ញាធរ ហាក់បីដូចជាមិនខ្វល់ខ្វាយអ្វីសោះតែម្តង ។ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំរំចេកបានលើកឡើងថា ករណីនេះ លោក ហុង គឹមហឿន អធិការស្រុកមេមត់ គួរណាស់តែទទួលខុសត្រូវក្នុងការបង្ក្រាបល្បែងខុសច្បាប់ទាំងនេះ តាមអនុសាសន៌បទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប៉ុន្តែផ្ទុយទៅវិញ ពលរដ្ឋជាច្រើនត្អូញត្អែថា ពួកគាត់បានរាយការណ៌ទៅលោកអធិការរូបនោះជាច្រើនលើកហើយ ប៉ុន្តែករណីរឿងទីតាំងល្បែងជល់មាន់ខុសច្បាប់នេះ គឺហាក់បីដូចជាគ្មានសមត្ថកិច្ចណាអើពើនោះឡើយ ។សម្រាប់ព័ត៌មានខាងលើនេះ ខ្លាប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងករណីដែលសមត្ថ កិច្ចមិនបង្ក្រាបទីតាំងល្បែងខុសច្បាប់នេះ នៅឡើយទេក្នុងថ្ងៃនេះ ព្រោះខលអត់ចូល ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា