ទោះជាយ៉ាងណា តាមប្រភពពីសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា អស់រយ:ពេល៣ថ្ងៃមកហើយ គឺចាប់រាប់ពីថ្ងៃទី ២៤ខែតុលា ឆ្នាំ២០១៩ មកនេះ អាជ្ញាធរខេត្តព្រះសីហនុ នៅមិនទាន់អាចរកនារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge បានឃើញវិញនៅឡើយទេ ដោយបានត្រឹមតែរកឃើញកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាង នៅឆ្នេក្បែរនោះប៉ុណ្ណោះ ។នារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge មានអាយុ២១ឆ្នាំ បានបាត់ខ្លួនលើកោះរ៉ុង បន្ទាប់ពីគេបានឃើញនារីរូបនោះនៅពេលចុងក្រោយ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ ក្នុងពិធីជប់លាងមួយនៅកោះរ៉ុង ក្រោយ មកក៏បាត់ដំណឹងសូន្យតែម្តង ។ បើយោងតាមគេហទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្ដព្រះសីហនុ បានសសេរនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះថា៖ អាជ្ញាធរខេត្តព្រះសីហនុ បាននឹងកំពុងបន្តតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង នេះយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត ។ ក្នុងនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក នី ផល្លី អគ្គលេខា ធិការ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រី ថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ ។ ចំពោះមុខនេះកម្លាំងគ្រប់ផ្នែកកំពុងស្វែងរកតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម និងកន្លែងដែល នារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក (diving) ផងដែរ ។ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងខេត្តព្រះសីហនុ សង្ឃឹមថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកពិតជាអាចរកឃើញនារីជនជាតិអង់គ្លេសនេះ ឲ្យបានឆាប់ ពីព្រោះថា នៅពេលដែលអាជ្ញាធរដែនដីអាចរកឃើញនារីបរទេសនេះវិញ វាគឺជាសក្ខីភាពមួយបង្ហាញឲ្យភ្ញៀវទេសចរណ៌បរទេសទាំងអស់ បានឃើញយ៉ាងច្បាស់ អំពីការខិតខំរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ថាពិតជាផ្តល់ភាពកក់ក្តៅជូនដល់ពួកគាត់យ៉ាងពិតប្រាកដ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា