ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ផ្អើលសង្គមហ្វេសប៊ុក!.. នាយក្រិនបង្ហោះសារដ៏ឈឺចាប់មួយឃ្លាឡើងថា ស៊ូនៅជាមួយប៉ា ស្រវ៉ាអោបបង ម៉ាក់ផិតប៉ា ម្ដង ហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ.....
Wed,30 October 2019 (Time 04:48 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1554នាក់)

តារាកំប្លែងមានរាងតូចល្អិត នាយ ក្រិន នៅពេលកន្លងមកដែលធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង អាចជា
បុរសដែលមានសុភមង្គល ព្រោះតែមាននារីដ៏ស្រស់ស្អាតបានយល់ព្រមប្រើជីវិតជាគូរស្វាម៉ីភរិយា ដោយមិនប្រកាន់ពីរូប សម្បត្តិនោះ ស្រាប់តែពេលនេះបានធ្វើមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែបានឃើញតារាកំប្លែង
នាយក្រិន បានបង្ហោះសារមួយឃ្លាដ៏សែនរជួលចិត្តថា ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូន ជូនពរម៉ាក់សុខផ្លូវកាយ ។

សារមួយឃ្លានេះបានបង្ហោះឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់លោកផ្ទាល់ ដែលមានឈ្មោះថា នាយក្រិន កាលពីថ្ងៃទី
២៩ ខែតុលា ឆ្នាំ ២០១៩ ក្លាយជារឿងអាណិតអាសូរមួយសម្រាប់តារាកំប្លែងថា មិនគួរនឹងកើតមានរឿងយ៉ាងអញ្ចឹងនោះ ឡើយ ។ ជាធម្មតាណាស់ នៅក្នុងវេទិកាតន្ត្រីនានា គេតែងឃើញតារាកំប្លែងរូបនេះ បានខិតខំបញ្ចេញវោហាប្រកបស្នាម ញញឹម ដើម្បីបម្រើអារម្មណ៌សាធារណៈឲ្យមានការសប្បាយបំបាត់កង្វល់ក្នុងចិត្ត ប៉ុន្តែផ្ទុយទៅវិញតារាមួយដូងនេះ ដែល កន្លងមកបានខំព្យាយាមប្រើសិល្បៈរបស់ខ្លួនលួងលោមអ្នកដ៏ទៃ បែរជាខ្លួនមានរឿងលាក់បាំងដ៏សែនឈឺចាប់ បែបនេះសោះ ។

មតិមហាជនជាច្រើនលើកឡើងថា វាជាធម្មតានោះទេ ជីវិតអ្នកសិល្បៈតែងជួបនូវព្យុះភ្លៀងយ៉ាងនេះហើយ ធ្វើម្តេចបើប្រពន្ធ
នាយក្រិន នាងនៅក្មេង ហើយជាស្រ្តីស្អាតសាច់សខ្ចីសម្រស់ដូចបវរកញ្ញា ប្រាកដណាស់នឹងមានអ្នកដែលមានចិត្តប៉ងចង មេត្រីជាមួយរូបនាងមិនខាន ប៉ុន្តែទោះយ៉ាងណាសូមឲ្យនាយក្រិន មានការតស៊ូឡើង ដើម្បីជាពន្លឺសម្រាប់ជីវិតកូនៗទាំង៣ ឲ្យគ្នាមានឧិកាសបានធំធាត់ និងបានសិក្សារៀនសូត្រ ដូចក្មេងដ៏ទៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
198 នាក់
សប្តាហ៍នេះ :
2474 នាក់
ខែនេះ :
12912 នាក់
3 ខែនេះ :
36872 នាក់
សរុប :
832286 នាក់