ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច និយាយថា ពលរដ្ឋទូទាំងសកលលោក ដែលខំទៅសិក្សាយក ចំណេះដឹងនៅប្រទេសអាមេរិក អាចនឹងអន់ជាងសិក្សានៅប្រទេសខ្លួន ប្រសិនបើដូចជាការលើកឡើងរបស់លោក សម រង្សី មែននោះ...
Fri,04 October 2019 (Time 01:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1117នាក់)

នៅក្រោយពេលដែលផេកហ្វេសប៊ុករបស់លោក សម រង្សី បានបង្ហោះព័ត៌មានកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ដោយ បានបញ្ជាក់ជាសំណេថា ស្ថាប័នអប់រំជាតិរបស់សហរដ្ឋអាមេរិក ដែលផ្តល់ជូនដល់និស្សិតបញ្ញវ័ន អ្នកដែលបានចូលសិក្សា
គឺមាន២ ក្នុងនោះបញ្ជាក់ថា ប្រភេទទី១ ជាស្តង់ដាពិតប្រាកដ និងកម្រិតខ្ពស់ គឺគេផ្តល់ជូនជនជាតិអាមេរិក និងប្រភេទទី២ ជាស្តង់ដា ទាបជាងជនជាតិគេ គឺផ្តល់ជូនដល់និស្សិតដែលជាពលរដ្ឋបណ្តាប្រទេសដ៏ទៃ មិនមែនជាជនជាតិអាមេរិក ។

សំណេតាមរយៈផេកហ្វេសប៊ុកលោក សម រង្សី នេះ គឺពិតជាធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលណាស់ ពីព្រោះថា ពលរដ្ឋ គ្រប់ប្រទេស ម្នាក់ៗតែងមានជំនឿទៅលើស្ថាប័នអប់រំជាតិរបស់សហរដ្ឋមេរិក ថាជាស្ថាប័នដ៏មានតម្លៃបំផុត ពីព្រោះថាសហ
រដ្ឋអាមេរិក គឺតែងអះអាងថា ខ្លួនជាបីតាប្រជាធិបតេយ្យ ជាគ្រឹៈនៃសិទ្ធិមនុស្ស ជាពិសេសវិស័យអប់រំជាតិរបស់សហរដ្ឋអាមេរិក មិនមែនជាស្ថាប័នផ្តល់ចំណេះដឹង ក្នុងលក្ខណៈបោកប្រាស់នោះឡើយ គ្រប់ប្រទេសទាំងអស់ អ្នកដែលចូលទៅសិក្សានៅ ប្រទេសអាមេរិក ម្នាក់ៗនៅពេលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ គឺតែងសង្ឃឹមថា នឹងយកចំណេះដឹងទាំងនោះ ទៅបណ្តុះ បណ្តាលដល់ពលរដ្ឋក្នុងប្រទេសខ្លួនបន្ត ឲ្យបានដឹងពីរបៀបការអប់រំជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែសំណេរបស់លោក សម រង្សី ពិតជាធ្វើបណ្តាប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៌សេដ្ឋកិច្ច បានប្រាប់ខ្លាប៉ុស្តិ៍ឲ្យដឹងថា ការលើកឡើងរបស់រូប
លោក សម រង្សី គឺចង់បង្អាប់ដល់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ទទួលបានសញ្ញា
ប័ត្រពីសហរដ្ឋអាមេរិក ជាសញ្ញាប័ត្រប្រភេទទី២ កម្រិតទាបជាងស្តង់ដារបស់សញ្ញាប័ត្រពលរដ្ឋអាមេរិក ប៉ុន្តែសំណេរបស់ រូបលោក សម រង្សី ដែលអះអាងនៅលើបណ្តាញសង្គមរបស់ខ្លួន ក៏កំពុងបានបង្ហាញថា ស្ថាប័នអប់រំជាតិរបស់សហរដ្ឋអាមេរិក
គឺក្លែងក្លាយ និងបោកប្រាសបណ្តាប្រទេសទាំងអស់ ដែលបញ្ជូនក្រុមគ្រួសារឲ្យទៅសិក្សាហើយ ។

លោក ហួន រាជចំរើន បានបញ្ជាក់ថា រូបលោកនឹងដាក់សំណើមួយទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា សុំឲ្យធ្វើការបំភ្លឺជាលាយលក្ខអក្សរមួយ អំពីវិស័យអប់រំជាតិរបស់ប្រទេសសហរដ្ឋអាមេរិក ដើម្បីឲ្យពលរដ្ឋខ្មែរទូទាំង ប្រទេសបានដឹងផង ពីព្រោះថាពលរដ្ឋខ្មែរច្រើនណាស់ដែលមានជំនឿជឿជាក់ បញ្ជូនកូនឲ្យទៅសិក្សានៅប្រទេសសហរដ្ឋ អាមេរិក ដោយម្នាក់ៗចំណាយលុយកាក់ច្រើនណាស់ ហើយបើដូចសម្តី និងសំណេរបស់លោក សម រង្សី ពិតមែន គឺវិស័យ អប់រំជាតិរបស់សហរដ្ឋអាមេរិក គឺក្លែងក្លាយ និងបោកពលរដ្ឋគ្រប់ប្រទេស ជាក់មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3787 នាក់
ខែនេះ :
12656 នាក់
3 ខែនេះ :
42788 នាក់
សរុប :
882973 នាក់