ផ្តើមផ្អើលបណ្តាញសង្គមហ្វេសប៊ុកហើយ ក្រោយពេលដែលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sar Sambo បានធ្វើការរិះគន់ចំពោះមន្ត្រីសាខាពន្ធដារខេត្តប៉ៃលិន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលសាខាពន្ធដារមួយនេះ មិន ព្រមយកលុយខ្មែរ ព្រោះរាងចាស់បន្តិចទៅបង់ពន្ធរថយន្ត ។ បើតាមការសរសេរបញ្ជាក់ពីម្ចាស់គណនីបានឲ្យដឹងថា ថ្ងៃនេះខ្មុំបានទៅបង់ពន្ធរថយន្តនៅសាខាពន្ធដារខេត្តប៉ៃលិន តែខ្មុំហួស ចិត្តរឿងមួយ គឺកន្លែងធ្វើការរដ្ឋ តែបែរជាក្រដាស់ប្រាក់ខ្មែររាងចាស់បន្តិច ដូចក្នុងរូបខាងក្រោម ខាងពន្ធដារគាត់មិនយក ហើយខ្ញុំសួរថា ហេតុអ្វីបានមិនយក ខាងពន្ធដារថា ធនាគារកាត់ទឹកគាត់ តើគ្រប់សាខាពន្ធដារទូទាំងប្រទេសយកតែក្រដាស់ប្រាក់ថ្មីទេ ឫ ។ក្នុងនោះលោកបានបន្តទៀតថា មិនមែន៥សន្លឹកទេ គឺក្រដាស់ប្រាក់២០.០០០រៀលចំនួន៣សន្លឹក ស្មើរនឹង៦០.០០០រៀល ដូចក្នុងរូបដែលខ្ញុំបាទបានផុស អាចឆែកកាម៉ារ៉ាបាន. ហេតុអីបានមកថាខ្ញុំចេះតែថា ទៅវិញ ធ្វើខុសចេះទទួលកំហុសផង. នេះខ្ញុំ ជួបផ្ទាល់ ហើយនៅបដិសេធទៀត អ្នកធ្វើអ្នកដឹងច្បាស់ហើយ ខ្មុំសង្ឃឹមថាខាងពន្ធដារខេត្តប៉ៃលិន លោកអាចមានការបក ស្រាយច្បាស់ជាងនេះ ខ្ញុំមានអារម្មរណ៏ហួសចិត្តយ៉ាងខ្លាំង សូមអ៊ុំ ពូ មីង បងប្អូន ជួយស៊ែរម្នាក់មួយផង ដើម្បីឲ្យបានដឹងដល់ក្រសួង ហើយជួយរកយុត្តិធម៌ដល់រូបខ្មុំបាទផង ។ក្រោយពេលដែលម្ចាស់អាខោនចាប់ផ្តើមបង្ហោះ បានធ្វើឲ្យអ្នកនិយមព័ត៌មានបណ្តាញសង្គមហ្វេសប៊ុក ចាប់ផ្តើមស៊ែរចែករំលែកស្ទើរកក្រើកប្រទេស ដើម្បីទាមទាឲ្យថ្នាក់ដឹកនាំប្រទេស បានបង្ហាញអំពីចំណាត់ការរបស់ខ្លួន ថាតើការបង់ពន្ធរដ្ឋចូលរដ្ឋតាម រយៈសាខាពន្ឌដារទាំងអស់ ដោយគ្រាន់តែក្រដាសប្រាក់ចាស់បន្តិច ពិតជាត្រូវកាត់ទឹកមែនឬយ៉ាងណា ពីព្រោះថាសាខាពន្ធ ដារ គឺជាស្ថាប័នប្រមូលលុយចូលរដ្ឋ យ៉ាងណាមិញធនាគារជាតិបានកំណត់ប្រមូលក្រដាសប្រាក់ចាស់ៗរក្សាទុក និងផ្តល់ក្រ ដាសប្រាក់ថ្មី ជូនសង្គមបានប្រើប្រាស់ សកម្មភាពប្តូរផ្លាស់ក្រដាសប្រាក់នេះមានជាច្រើនឆ្នាំមកហើយ ដោយពុំឃើញមានការ បញ្ជាក់ទាមទាថា មានការកាត់ទឹកអ្វីនោះដែរ ប្រសិនបើគ្រាន់តែក្រដាសប្រាក់ចាស់ក៏ត្រូវកាត់ទឹកមែននោះ នោះមានន័យថា ក្រដាសប្រាក់ដែលចេញដោយធនាគារជាតិ គឺមិនតម្រូវឲ្យមនុស្សប្រើនោះទេ ជាធម្មតាប្រសិនបើមនុស្សប្រើប្រាស់ មិនយូរ មិនឆាប់ក្រដាស់ប្រាក់នោះ វានឹងចាស់មិនខាន ព្រោះប្រើពីដៃមនុស្សម្នាក់ទៅម្នាក់ ចាយវាយទូទាំងសង្គមយ៉ាងនឹង ។គេហទំព័រខ្លាប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោកប្រធានពន្ធដារសាខាខេត្តខេត្តប៉ៃលិនបាននៅឡើយទេ គេហទំព័រខ្លាប៉ុស្តិ៍ រង់ចាំ យកព័ត៌មាន នៅរាល់ប្រតិកម្មចំណាត់ការរបស់ថ្នាក់ដឹកនាំ ផ្សាយជូនសង្គមជ្រាប ប្រសិនបើមាន នៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា