បន្ទាប់ពីអង្គកឋិនទានសាមគ្គី វត្តពោធិ៍ម្រាល ស្ថិតនៅភូមិម្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រារព ឡើង នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមកនោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការកោះហៅប្រ ជុំមួយ ស្តីពី ចំណូលចំណាយ និងការដោះបំណុលការកសាងសមិទ្ធផល នៅក្នុងវត្ត គឺឃើញថា វត្តនៅជំពាក់គេ រាប់ម៉ឺនដុល្លា ស្មើនឹង ១២១ លានរៀល ទៀត ។ស្ថិតនៅក្រោមការដឹកនាំអង្គប្រជុំ ដែលមានវត្តមានព្រះគ្រូ យូ វៃ ព្រះចៅអធិការវត្តផងដែរនោះ តាមរយៈផល ដែលបានមកពីបុណ្យកឋិនទានសាមគ្គី ឃើញថា វត្តទទួលបានត្រៃ ១៥១ត្រៃ បច្ច័យសរុប៥៥លានរៀល ដោយឡែកនៅពេលរាត្រី គឺមាន មនុស្សច្រើនកុះករចូលរួមលេងបុណ្យនៅក្នុងទីវត្ត ច្រើនជាងពិធីបុណ្យបញ្ចុះខណ្ឌសីម៉ាទៅទៀត ហើយតាំងពីបូរ៉ុមបូរាណមក មិនដែលធ្លាប់មានមនុស្សចូលលេងច្រើនយ៉ាងដូច្នេះនោះឡើយ និយាយឲ្យចំទៅ គឺមិនដែលធ្លាប់បានត្រៃច្រើន និងធ្លាប់មាន មនុស្សច្រើន ដូច្នេះឡើយ ។ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត ពោធិ៍ម្រាលទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់បង ប្អូន ញាតិញោមពុទ្ធបរិស័ទចំណុះឲ្យជើងវត្តជិតឆ្ងាយទាំងអស់ ដែលបានរួមគ្នាចំណាយថវិការ និងពេលវេលាបស់ខ្លួន ចូលរួមពិធីបុណ្យកឋិនទានសាមគ្គីវត្តពោធិ៍ម្រាលនេះ ដែលជាសទ្ធាជ្រះថ្លាមួយជួយឲ្យវត្តបានកែប្រែមុខមាត់ថ្មី និងជាសទ្ធាធ្វើឲ្យវត្ត បានកើតឡើងនូវសមិទ្ធផលសផ្សេងៗជាច្រើន ។ នៅក្នុងសេចក្តីរីករាយ និងត្រេកអរជាមួយការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលរូបលោកទាំងអស់មានសទ្ធាជាមួយវត្ត ពោធិ៍ម្រាលនេះផងដែរ លោតាអាចារ្យវត្តបានប្រាប់ឲ្យដឹងថា វត្តពោធិ៍ម្រាលតាំងពីព្រះគ្រូ យូ វៃ បានកាន់ជាព្រះចៅអធិការវត្តក្នុងរយៈពេលជាង៨ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វត្ត កសាងបានសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន ដែលឃើញថា មានទាំងការចាក់បេតុងសំអាតនៅក្នុងទីធ្លាវត្ត ការធ្វើរបង ការជួសជុលសាលាឆាន់ និងសមិទ្ធផលជាច្រើនទៀតផង ។សរុបថវិកាដែលត្រូវចំណាយកសាងសមិទ្ធផលអស់ថវិកាសរុប ៦៣.៥០០ ដុល្លា ថវិកាដែលជាបច្ច័យទាំងអស់នេះ គឺបានមក ពីពុទ្ធបរិស័ទចំណុះជើងវត្ត ដឹកនាំដោយគណៈកម្មការ អាចារ្យវេន សប្បុរសជនជិតឆ្ងាយ ក្នុង នឹងក្រៅប្រទេស ដែលបានចូល រួម និងជ្រោមជ្រែង ព្រះតេជគុណ យូ វៃ ព្រោះតែញាតិញោមពុទ្ធបរិស័ទមានជំនឿវត្តមួយនេះ ព្រោះតាំងពីបូរ៉ុមបូរាណមក វត្ត ពោធិ៍ម្រាល មិនធ្លាប់មានសមិទ្ធផលអ្វីជាដំកំភួននោះទេ ប៉ុន្តែក្រោយពេលព្រះគ្រូ យូ វៃ ព្រះអង្គបានឡើកាន់ជាព្រះចៅអធិការ វត្តក្នុងរយៈពេល៨ខែ ព្រះអង្គបានដឹកនាំការកសាង និងអំពាវសុំបិណ្ឌបាតដល់សប្បុរស ជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស រហូត ធ្វើឲ្យវត្តពោធិ៍ម្រាលផ្លាស់មុខមាត់វត្តដ៏ថ្មីស្រឡាងតែម្តង ។ទោះជាយ៉ាងនេះក្តី បំណុលវត្តដែលនៅជំពាក់គេ១២១លានរៀលទៀតនេះ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត ពោធិ៍ ម្រាលទាំងអស់ មានតែក្តីសង្ឃឹមនៅលើការជួយរបស់ញាតិញោម ពុទ្ធបរិស័ទ ចំណុះឲ្យជើងវត្តជិតឆ្ងាយ និងសប្បុរសជន ក្នុង និងក្រៅប្រទេស មេត្តាជួយចូលរួមបរិច្ចាកតាមសទ្ធា ដើម្បីជួយឲ្យវត្តអារ៉ាមមួយនេះ ក្លាយជាម្លប់ព្រះធម៌ ជាស្រែបុណ្យដ៏ប្រសើរសម្រាប់មនុស្សគ្រប់រូបផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា