ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ជនសង្ស័យជើងឆើតចំនួន២នាក់ លួចរថយន្តទំនើប១គ្រឿងពីស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ អស់លាក់មកជាប់អន្ទាក់ប៉ូលីស ខេត្ត ព្រះវិហារក្រប៊ូចជាប់
Fri,15 November 2019 (Time 06:01 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1222នាក់)

បន្ទាប់ពីទទួលបាននូវការណែនាំ និងចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៏ទោ សួស សុខតារា ស្នងការនគរបាលខេត្ត ព្រះវិហារ នឹងដោយមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារផងដែរនោះ ក្រុម ជនសង្ស័យដែលមានបក្សពួកចំនួន២នាក់ ដែលសមត្ថកិច្ចសង្ស័យលួចរថយន្តពីស្រុកឧត្តុង្គខេត្តកំពង់ស្ពី យកមកលាក់ទុកនៅ ក្នុងចំនុចភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បំរុងយកទៅលក់បន្តរទៀតនោះតែត្រូវអស់លាក់ជាប់អន្ទាក់ប៉ូលិសខេត្តព្រះវិហារ ក្រប៊ូចជាប់ កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែវិច្ចិការ ឆ្នាំ២០១៩ ។

នេះបើតាមការបញ្ជាក់ពីលោកវរះសេនីយ៏ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ មានទី១ឈ្មោះ ផន សុភក្តិ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបមិនពិតប្រាកដ និងទី ២ ឈ្មោះ តាយ សុផៃ ភេទប្រុសអាយុ២២ឆ្នាំ មានមុខរបមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ខាងលើបច្ចុប្បន្នស្នាក់នៅភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារជាមួយគ្នា ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរកឃើញ និងដកហូតបានវត្ថុតាំងរួមមាន រថយន្តLexus RX300 ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ២.B.G.49.59 មួយគ្រឿងដែលជនសង្ស័យទាំង២នាក់ យកទៅ លាក់ទុកចោលចំងាយពីផ្លូវជាតិប្រហែល៣០០ម៉ែត និងដកហូតម៉ូតូកែឆ្នៃចំនួន១គ្រឿង រួមនឹងសម្ភារ: ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងដកហូតបានខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសួរនាំ នឹងចងក្រងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្ត តាមនិតិពិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
251 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3859 នាក់
ខែនេះ :
12085 នាក់
3 ខែនេះ :
38262 នាក់
សរុប :
853895 នាក់