ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែកធ្លាយព័ត៌មាន ពលរដ្ឋអតិថិជនរបស់គ្រោងភូមិសុវណ្ណ ទាមទាសុំឲ្យម្ចាស់គម្រោងផ្តល់ប័ណ្ណកម្មសិទ្ធដល់ខ្លួន ដូចទីនឹងការ សន្យាខ្លួន មុនពេលទទួលលុយធ្វើមានធ្វើបាន
Thu,21 November 2019 (Time 06:05 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1357នាក់)

ថ្មីៗនេះ បែកធ្លាយព័ត៌មានថា ម្ចាស់គម្រោងលក់ដី និងលក់ផ្ទះល្វែងមួយយីហោ ភូមិសុវណ្ណ ដែលមានទីតាំងស្ថិតនៅជាប់នឹង
ផ្លូវជាតិលេខ៣ ក្នុងភូមិភាន្សា និងភូមិដំណាក់មានជ័យ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបានធ្វើឲ្យប្រជាពលរដ្ឋ
ដែលជាអតិថិជនរបស់ខ្លួន បានការភ័យបារម្ភជាយ៉ាងខ្លាំងណាស់ ព្រោះតែម្ចាស់ក្រុមហ៊ុនគម្រោងភូមិសុវណ្ណនេះ មិនព្រមប្រ
គល់ប្លង់កម្មសិទ្ធិ ឲ្យអតិថិជនដែលបានបង់លុយ តាមដែលតំណាងក្រុមហ៊ុន សន្យាជាមួយពលរដ្ឋ ។

តាមរយៈការបែកធ្លាយលិខិត និងការស្នើសុំពីប្រជាពលរដ្ឋជាច្រើននោះ បានអះអាងថា ពលរដ្ឋជាច្រើនបាននាំគ្នាទិញដីក្នុងមួយ
ប្លង់ ដែលមានក្បាល៦ម៉ែត្រ គុណ២០ម៉ែត្រ មានខ្លះតម្លៃដល់ទៅ១៥.០០០ដុល្លាឯណោះ តាំងពីឆ្នាំ២០១៧ មកម៉្លេះ ដោយខាង តំណាងក្រុមហ៊ុន បានសន្យាថា ឲ្យតែអតិជនបង់លុយឲ្យខ្លួនបានពាក់កណ្តាល ខ្លួននិងប្រគល់ប្លង់ឲ្យទៅពលរដ្ឋតែម្តង ប៉ុន្តែ ផ្ទុយអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺខាងក្រុមហ៊ុន មិនព្រមប្រគល់ប្លង់ ជូនដល់ពលរដ្ឋជាអតិថិជននោះទេ ។

នៅពេលដែលប្រជាពលរដ្ឋពួកគាត់ទាមទា ដោយយកលិខិតស្នាមទៅភ្ជាប់ជាមួយនោះ ខាងតំណាងក្រុមហ៊ុន គម្រោងភូមិ សុវណ្ណ នេះ តែងតែរកវិធីសាស្ត្រ គេចវេសយកភាពរួចខ្លួនឲ្យតែរហូត ធ្វើឲ្យប្រជាពលរដ្ឋដែលពួកគាត់ខិតខំនាំគ្នាសន្សំទម្រាំបាន
មួយរៀលពីររៀល ញើសហូរពេញខ្នងទម្រាំបានលុយយកមកទិញដីក្នុងបូរីសុវណ្ណនេះ ពិតជាមានការភ័យខ្លាច និងបារម្ភជាខ្លាំង
ដោយប្លង់ក៏មិនបាន ហើយដីជាច្រើន ក៏ត្រូវបានក្រុមហ៊ុននេះ សាងសង់ជាផ្ទះល្វែង ជាបន្តបន្ទាប់ ។

ប្រភពប្រជាពលរដ្ឋជាច្រើនសុំកុំទាន់ឲ្យបង្ហាញឈ្មោះ សូមសំណូមពរជាថ្មី សូមនាយកគម្រោង ភូមិសុវណ្ណ មេត្តាប្រគល់ប្លង់ ដល់រួបគាត់ទាំងអស់គ្នាផង ព្រោះពលរដ្ឋជាច្រើនណាស់ ដែលកំពុងភ័យបារម្ភ អ្នកខ្លះបង់លុយដល់ទៅ៧០ភាគរយទៅហើយ ប៉ុន្តែពួកគាត់នៅតែអត់ទាន់បានប្លង់ដីដដែល ។

សម្រាប់ព័ត៌មានខាងលើនេះ ការិយាល័យនិពន្ធយើង បានទំនាក់ទំនងទៅខាងតំណាងក្រុមហ៊ុន គម្រោងបូរីភូមិសុវណ្ណផងដែរ កាលពីថ្ងៃទី២០ វិច្ឆិកា ២០១៩ ម្សិលមិញនេះ ប៉ុន្តែត្រូវបាន មនុស្សស្រីម្នាក់ ឆ្លើយថា ខ្លួនស្តាប់មិនច្បាស់ ហើយក៏បិទលេខ ខល លែងចូលតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3867 នាក់
ខែនេះ :
12736 នាក់
3 ខែនេះ :
42868 នាក់
សរុប :
883053 នាក់