ថ្ងៃអង្គារ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មិនគួរណាឡើយ ដីចំណីផ្លូវសាធារណៈសោះ ត្រូវបានលោក ជន រះ មេឃុំលំទង និង លោក គឹម គាវិន ប្រធានការិយាល័យភូមិ បាល ស្រុកអន្លង់វែងចេញបណ្ណ័កម្មសិទ្ធ ឲ្យបុគ្គលមានទឹកលុយ ធ្វើផ្ទះលក្ខណៈសំណង់រឹងបែបនេះធ្វើឲ្យមានការរិះគន់យ៉ាង ពេញៗមាត់ពីពលរដ្ឋ
Sat,02 November 2019 (Time 04:12 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 951នាក់)

ដោយយោងតាមប្រភពព័ត៌មានពីសំណាក់ពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់ និងពលរដ្ឋរស់នៅក្នុងតំបន់ធ្វើការរិះគន់ទៅលើ អាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញពាក់ពន្ធ័ថា បានអនុញ្ញតហើយធ្វើការចេញជាបណ្ណ័កម្មសិទ្ធគ្រប់គ្រងឲ្យទៅឯកជនក្នុងលក្ខណៈ ឃុបឃិតគ្នាស្រូបយកផលប្រយោជន៍ធ្វើមានធ្វើបាននោះ ត្រូវបានពលរដ្ឋចាប់ផ្តើមផ្តល់ព័ត៌មានលាតត្រដាង នូវទង្វើពុករលួយជា លក្ខណៈប្រព័ន្ធជូនថ្នាក់ដឹកនាំបានជ្រាប ។

ថ្មីៗនេះពលរដ្ឋរស់នៅ ឃុំអន្លង់វែង ស្រុអន្លង់វែង ប្រាប់ឲ្យដឹងថា អំពើពុករលួយមួយបានកើតឡើង ដោយរូបលោក ជន រះ មេឃុំ លំទង និងលោក គឹម គាវិន ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានឃុបឃិតគ្នាចេញប្លង់នៅលើដីផ្លូវសាធារណៈមួយ ដើម្បីឲ្យបុគ្គលអ្នកមានលុយមានសិទ្ធិសាងសង់លំនៅដ្ឋាន បែបសំណង់រឹងយ៉ាងធំសម្បើម នៅលើដីចំណីផ្លូវសាធារណៈជាដីរដ្ឋ ទាំងមានការហួសចិត្តហួសថ្លើមថា ចេះអនុញ្ញតទៅកើត ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ឡាក់ វ៉េង បានទិញដីមួយកន្លែងទំហំ៤.៥៦០ម៉ែត្រការ៉េ ដែលមានទីតាំង ស្ថិតនៅ ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០០៦ ដោយមានលោកមេភូមិ ទួលទ្រាស លោក ជន រះ មេឃុំលំទង និងរដ្ឋអាជ្ញាធរស្រុក ព្រមទាំងលោក គឹម គាវិន ដែលជាប្រធានភូមិបាលស្រុកអន្លង់វែង ចេញប្លង់ បញ្ជាក់ឲ្យផងដែរ ។

នៅក្នុងពេលដែលទិញរួច និងបំពេញបែបបទច្បាប់ហើយ ផ្ទៃដីនៅខាងមុខដីរបស់ឈ្មោះ ឡាក់ វ៉េង គឺជាផ្លូវសាធារណៈ ហើយ ក្រោយមកនៅឆ្នាំ២០០៧ អាជ្ញាធរខេត្ត បានធ្វើផ្លូវថ្មីជាផ្លូវកៅស៊ូ ស្របទៅក្បែរនឹងផ្លូវចាស់នោះ ដោយកំណត់ទុកផ្លូវចាស់ធ្វើជាដី ចំណីផ្លូវសាធារណៈ ទើបឈ្មោះ ឡាក់ វ៉េង ពុំបានធ្វើរបងឲ្យដល់ចិញ្ចើមផ្លូវថ្មីដែលជាផ្លូវកៅស៊ូនោះ ព្រោះគិតថា ក្រែងរដ្ឋត្រូវការ ជីកប្រឡាយទឹកផ្សេងៗ ឬជួសជុលផ្លូវពេលក្រោយ ផ្ទុយទៅវិញអ្វីដែលឈ្មោះ ឡាក់ វ៉េង មិននឹកស្មានដល់នោះ គឺផ្លូវចាស់ដែលគេ ចាត់ទុកជាដីចំណីផ្លូវថ្មីនោះ បែរជានៅឆ្នាំ២០១៣ អាជ្ញាធរឃុំ ដែលមានរូបលោក ជន រះ ជាមេឃុំលំទង និងលោក គឹម គាវិន ប្រធានភូមិបាលស្រុកអន្លុងវែង ចេញប្លង់ឲ្យទៅឈ្មោះ ស៊ាម ម៉េងស៊ាង ដែលជាបុគ្គលមានលុយធ្វើជាកម្មសិទ្ធិបានយ៉ាងរំភើយ។

ក្រោយពីលោក ស៊ាម ម៉េងស៊ាង ត្រូវបានអាជ្ញាធរឃុំនិង ប្រធានភូមិបាលស្រុកអន្លង់វែង ចេញប្លង់ឲ្យរួចហើយនោះ បុគ្គលលោក ស៊ាម ម៉េងស៊ាង បានសាងសង់ផ្ទះរបស់ខ្លួន នៅលើដីចំណីផ្លូវសាធារណៈនេះ បែបសំណង់រឹងយ៉ាងសម្បើម បាំងពីមុខដីលំនៅ ដ្ឋានរបស់ឈ្មោះ ឡាក់ វ៉េង តែម្តង ជាហេតុធ្វើឲ្យជនរងគ្រោះ មានការឈឺចាប់និងទាមទាភាពយុត្តិធម៌ ព្រមទាំងដំណោះស្រាយ ផង។

ជាច្រើនឆ្នាំកន្លងមកហើយ ដែលជនរងគ្រោះ ឡាក់ វ៉េង ម្ចាស់ដីដែលបានទិញក្នុងឆ្នាំ២០០៦ បានប្តឹងទាមទាសុំឲ្យថ្នាក់ដឹកនាំ ជួយផ្តល់យុត្តិធម៌ដល់ខ្លួន ព្រោះតែដីផ្លូវសាធារណៈបែរជាក្លាយទៅជាកម្មសិទ្ធិឯកជន ហើយសង់ផ្ទះប្រភេទសំណង់រឹង ចំបាំង ពីមុខផ្ទះរបស់លោក បិទសិទ្ធិសេរីភាពក្នុងការធ្វើដំណើរចេញចូលរបស់លោកយ៉ាងខ្លាំង ប៉ុន្តែអស់រយៈ ពេលជាច្រើនឆ្នាំមកនេះ រូបគាត់ ពុំបានលទ្ធផលអ្វីក្រៅតែពីដេករំពឹងផ្កាយលើមេឃតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកអន្លង់វែង បានលើកឡើងថា មិនគួរទេ ដីផ្លូវសាធារណៈសោះ បែរជាអាជឍញាធរនិងជំនាញ
ភូមិបាល ចេញប្លង់ឲ្យជាកម្មសិទ្ធិឯកជន ហើយព្រមទាំងសង់សំណង់រឹងជាផ្ទះដ៏ធំសម្បើមបែបនេះបាននោះសោះ ហើយបើតែ យ៉ាងនឹង តើច្បាប់ភូមិបាលរបស់កម្ពុជា លោកគិតបែបម៉េច ឬមួយថា ឲ្យតែអ្នកមានលុយមានខ្នងបង្អែកជាអ្នកធំ អាចសុំឲ្យ ចេញប្លង់ ហើយធ្វើផ្ទះដ៏សម្បើមនៅលើដីចំណីផ្លូវ សាធារណៈបានបែបនេះហ្ន៎ ?

ប្រជាពលរដ្ឋ សូមសំណូមពរដល់លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សូមមេត្តាជួយមាន ចំណាត់ការជួយឲ្យមន្ត្រីជំនាញចុះពិនិត្យមើពីផលប៉ះពាល់ និងផ្តល់យុត្តិធម៌ដល់ភាគីជនរងគ្រោះផង ព្រោះថា ក្នុងករណីខាង លើនេះ ជនរងគ្រោះក៏ធ្លាប់បានដាក់ពាក្យបណ្តឹងសុំឲ្យអភិបាលខេត្តឧត្តរមានជ័យ ជួយ គឺមានរយៈពេល៦ឆ្នាំមកហើយ ។

ករណីនេះអង្គភាពទូរទស្សន៍ ខ្លាប៉ុស្តិ មិនអាចសុំការបំភ្លឺពីលោកជន រះមេឃុំ លំទង និងលោក គឹម គាវិន បានទេពីម្សិល មិញហើយអង្គភាពយើងរង់ចាំ ការបកស្រាយជានិច្ចពីសំណាក់សាម៉ីអង្គភាពពាក់ពន្ធ័ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
3059 នាក់
ខែនេះ :
12604 នាក់
3 ខែនេះ :
36191 នាក់
សរុប :
724252 នាក់