ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ថវិកាសរុប ១៧៥ លានរៀល ត្រៃចីវរ សង្ឃាដី ស្បង់ រួមទាំងទេយ្យទានមួយចំនួនទៀត ត្រូវបានលោក ខៀវ សាវឿន ប្រធាន សាខា គយ និងរដ្ឋាករ ខេត្តស្វាយរៀង ផ្តួចផ្តើមដង្ហៃរអង្គកឋិនទាន ប្រគេនព្រះសង្ឃចាំព្រះវស្សា វត្តព្រហ្មសូរិយារាម ហៅវត្ត គោកសំពៅ
Mon,04 November 2019 (Time 02:53 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1323នាក់)

កាលពីព្រឹកថ្ងៃអាទិត្យទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ខៀវ សារឿន ប្រធានគយ និងរដ្ឋាករខេត្ត ស្វាយរៀង និងលោកស្រី ភាវ ឡៃហ៊ន ព្រមទាំងបុត្រ និងចៅ រួមជាមួយពុទ្ធបរិស័ទ បានមូលមតិជាឯកឆ្ឆ័ន្ទ ផ្តួចផ្តើម ធ្វើអង្គកឋិនទាន សាមគ្គីមួយដង្ហែរ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីម៉ា នៅវត្តព្រហ្មសូរិយារាម ( ហៅ វត្តគោកសំពៅ ) ស្ថិតនៅភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

អង្គកឋិនទានមួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ១ ឧបាសក ភាវ ហួ ព្រមទាំងបុត្រ និងចៅ ចៅទួត ២ លោក ខៀវ សារឿង និងលោកស្រី ភាវ ឡៃហ៊ន ព្រមទាំងបុត្រ និងចៅ ៣ លោក សៅ មៀច និងលោកស្រី សែម សុខហេង ព្រមទាំង បុត្រ ៤ លោកស្រី ខៀវ រិហ៊ាង និងលោក អ៊ុំ ពិសិដ្ឋ ព្រមទាំងបុត្រ ៥ លោក ខៀវ ហ៊ាន និងលោកស្រី លឹម ចាន់ឌី ព្រម ទាំងបុត្រ ៦ កញ្ញា ខៀវ រិនអ៊ាង ៧ លោក ខៀវ រិនឬទ្ធី ៨ លោក ខៀវ រិនរដ្ឋា និងលោកស្រី ខៀវ ចេស៊ីកា ៩ កញ្ញា ខៀវ រិនរតនា ។

ក្រោយពេលដង្ហែរប្រទក្សិណជុំវិញព្រះវិហារ បានចំនួន៣ជុំ រួចបង្អោនចូលដើម្បីវេអង្គកឋិន ប្រគេនចំពោះព្រះសង្ឃ ដែលសរុប ជាថវិកាបាន១៧៥លានរៀល ។

គួរបញ្ជាក់ថា ក្នុងពីធីដង្ហែរអង្គកឋិនទាន នៅក្នុងវត្តព្រហ្មសូរិយា ហៅវត្តគោកសំពៅ កាលពីម្សិលមិញនេះ ត្រូវបានគណៈកម្មការ
អាចារ្យវត្ត លើកឡើងថា សម្រាប់អង្គកឋិនទានឆ្នាំនេះ គឺមានការរីករាយសប្បាយចិត្តជាងឆ្នាំមុនៗ ដោយសារឆ្នាំនេះ គឺមានបង ប្អូនពុទ្ធបរិស័ទ ជាពិសេសគឺមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បានចូលរួមជាច្រើនផងដែរ ដែលមើល ទៅគួរឲ្យសប្បាយក្រៃលែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3812 នាក់
ខែនេះ :
12681 នាក់
3 ខែនេះ :
42813 នាក់
សរុប :
882998 នាក់