ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក នី អៀម ជនរងគ្រោះម្ចាស់ដី បានទទួលយុត្តិធម៌ពីគណៈកម្មការថ្នាក់ស្រុកបាទីចុះវាស់វែងបញ្ចប់ទំនាស់ហើយ ក្រោម ការយកចិត្តទុកដាក់ខ្ពស់ ពីរូបលោក ភួន ឈីម អភិបាលស្រុកបាទី
Tue,05 November 2019 (Time 10:39 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1178នាក់)

ទំនាស់ដ៏រាំរ៉ៃមួយត្រូវបានដោះស្រាយហើយ ក្រោមចំណាត់ការរបស់លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី កាលពីថ្ងៃទីច័ន្ទ ៨កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ដោយរូបលោក អភិបាលស្រុក បានចាត់គណៈកម្មការថ្នាក់ស្រុក ធ្វើយ៉ាងណាដោះបញ្ហាដែលកើតមានទាំងអស់នេះ ឲ្យបានតាមសំណូមពរ របស់រាស្ត្រ ។

នៅក្នុងសកម្មភាពចុះដោះស្រាយវាស់វែងដីទំនាស់ព្រំដីនោះ គេបានឃើញមានការអញ្ជើញពីរូបលោក ខៀវ សុផល អភិបាលរងស្រុក តំណាងឲ្យរូបលោក ភួន ឈីម អភិបាលស្រុកបាទី លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្រុកបាទី លោកមេភូមិរលាំងគ្រើល និង លោកមេឃុំត្រពាំងសាប ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ទជាច្រើនរូបផងដែរ ។

បើតាមសេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាស់វែងយ៉ាងល្អិតល្អន់ របស់គណៈកម្មការថ្នាក់ស្រុក
បាទីរួចមក ឃើញថា ភាគីឈ្មោះ ម៉ី សាវ៉ាន ហៅម៉ឹង ម្ចាស់ការ៉ាសសាំង បានសាសង់របងរំលោភចូលលើដីជនរងគ្រោះឈ្មោះ នី អៀម ជម្រៅដី មួយម៉ែត្រប្រាំតឹក និងបណ្តោយ១៨ម៉េត្រ ហើយថ្ងៃម្សិលមិញនេះការវាស់វែង និងការសម្របសម្រួល គឺត្រូវបាន គណៈកម្មការថ្នាក់ស្រុក សម្រេចវាស់វែង ជាផ្លូវការ ។

ប្រភពនោះបានបន្តថា កន្លងមកទំនាស់ដីព្រំមួយនេះ គឺត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ក្នុងនោះបើ តាមអ្វីដែលគេបានដឹងនោះ គឺខាងម្ចាស់ការ៉ាសសាំង បានសាងសង់ជ្រុលទៅលើដីជនរងគ្រោះ ជាហេតុធ្វើឲ្យជនរងគ្រោះ ឈ្មោះ នី អៀម
ចាំបាច់ទាមទាភាពយុត្តិធម៌ ព្រោះបើចេះតែមានគេរំកិលចូលយកតែចឹងនោះ គឺនៅថ្ងៃ ណាមួយរូបគាត់អាចនឹងមានផលលំបាកនៅក្នុងការដោះស្រាយខ្លាំងឡើងមិនខាន ព្រោះបើដីនៅក្នុងប្លង់ត្រូវបានបាត់ជាបណ្តើរៗ យ៉ាងនឹង ទើបរូបគាត់ចាំបាច់ប្តឹងទាមទារក្សាដី ឲ្យបានទៅតាមទំហំ ដែលមាននៅក្នុងប្លង់បញ្ជាក់ពីមន្ត្រីសូរិយោដី ។

អស់រយៈពេលជាច្រនខែមកនេះ អាជ្ញាធរស្រុក គឺមិនទាន់ឃើញមានចំណាត់ការជួយដោះស្រាយនៅឡើយទេ ចំណែកឯខាងភាគីការ៉ាសសាំង គឺនៅតែបន្តសកម្មភាពសាងសង់ដដែល ទើបធ្វើឲ្យជនរងគ្រោះ កាន់តែមានការបារម្ភ ។

ទោះជាយ៉ាងណានៅថ្ងៃច័ន្ទ ម្សិលមិញនេះ ទំនាស់មួយនេះ ជនរងគ្រោះត្រូវបានការយកចិត្តដាក់ពីអាជ្ញាធរថ្នាក់ស្រុកចុះវាស់វែងដីទំនាស់ហើយ ប៉ុន្តែជាលទ្ធផលខាងមុខនោះយ៉ាងណា គឺនៅមិនទាន់ដឹងនៅឡើយទេ ។

ក្រោយពីគណៈកម្មការថ្នាក់ស្រុក បានចុះផ្តល់យុត្តិធម៌បង្ហាញយ៉ាងច្បាស់ជាសាធារណៈរួចមក ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ត្រពាំងសាប បានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរថ្នាក់ស្រុក ជាពិសេសគឺរូបលោក ភួន ឈីម អភិ បាល នៃគណៈអភិបាលស្រុកបាទី ថា រូបលោកអភិបាល ពិតជាមានចំណាត់ការយ៉ាងត្រឹមត្រូវណាស់សម្រាប់រាស្ត្រពិតមែន
ពេលនេះរូបគាត់ទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ជាមួយទៅនឹងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ខ្លាំង ណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
177 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3845 នាក់
ខែនេះ :
12714 នាក់
3 ខែនេះ :
42846 នាក់
សរុប :
883031 នាក់