ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
នោះចប់ស្រេច..! ជនជាតិវៀតណាមដឹកជ្រូក៤រថយន្ត ងាប់អស់៦០ក្បាល ក្រោយពេលសមត្ថកិច្ចកម្ពុជាត្រួតពិនិត្យ ជនជាតិ វៀតណាមអត់ចេះខ្មែរ ដែលដឹកជញ្ជូននោះ អះអាថាជ្រូកនោះជាក្រុមហ៊ុនស៊ីភី
Wed,06 November 2019 (Time 10:12 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 938នាក់)

ចប់វាចារនឹងថ្លែងហើយ ក្រោយពេលបែកធ្លាយព័ត៌មានយ៉ាងសម្បើមឡើងថា ជនជាតិវៀតណាមគាត់នាំគ្នាដឹកជ្រូក៤រថយន្ត
ចំនួន៣០០ក្បាល ចូលមកទឹកដីខេត្តស្វាយរៀង តែនោះពេលដែលកម្លាំងសមត្ថកិច្ចល្បាត ឃាត់បានសួរនាំ ពួកគាត់អត់ចេះ
ខ្មែរនោះអះអាងថា ជាជ្រូករបស់ក្រុមហ៊ុនស៊ីភី ទៅវិញ ។

ហេតុការណ៌មួយបានកើតឡើង កាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ នៅចំណុចជិត ច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ក្នុងនោះគេបានឃើញរថយន្តដឹកជ្រូកចំនួន០៤គ្រឿង ក្នុងនោះរថយន្តទី១ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ វៀតណាម 60C.371.47 ទី២ ពាក់ស្លាកលេខ 60C270.02 ទី៣ ពាក់ស្លាកលេខ 60C310.04 និងរថយន្តទី៤ ពាក់ស្លាក លេខ 61C.360.69 ដោយអ្នកបើកបរ ជាជនជាតិវៀតណាម និងអ្នករួមដំណើរចំនួន ១២នាក់ ។

តាមប្រភពបានឲ្យដឹងថា សមត្ថកិច្ចក្រុមចល័ត នៃការិយាល័យជំនាញ នៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានចុះល្បាត ហើយ ជួបរថយន្តជនជាតិវៀតណាម ចំនួន០៤គ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ ចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំ បុស្សមន ស្រុករំដួល ក្នុងនោះមានជ្រូកប្រមាណ៣០០ក្បាល ដោយសមត្ថកិច្ចជំនាញសង្ស័យថា ជាជ្រូកវៀតណាម ទើប បញ្ជូនមកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ ប៉ុន្តែជាផលលំបាក ជនជាតិវៀត ណាមទាំងនោះ ពុំមានម្នាក់ណាចេះភាសារខ្មែរសោះ។

ក្រោយពីពិនិត្យនិងសាកសួរ ក៏មានអ្នកមកចូលដោះស្រាយ ដោយអះអាងថា ជាជ្រូកខ្មែរ គឺពួកគេទិញពីក្រុមហ៊ុនស៊ីភី ព្រម ទាំងមានច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុនស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺ មកចែកចាយក្នុងខេត្តស្វាយរៀង ទៀតផង ប៉ុន្តែការអះ
អាងរបស់ពួកគេនេះ បានក្លាយជាចម្ងល់ថា បើជាជ្រូកនៅខ្មែរ ចុះហេតុអី្វបានជាអ្នកបើកសុទ្ធតែវៀតណាមអត់ចេះខ្មែរយ៉ាង ចឹង ។

ប្រភពបានបន្តថា គិតមកដល់វេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី០៥ វិច្ឆិកា ២០១៩នេះ ជ្រូកដែលចាប់មកនោះ ងាប់អស់ ៦០ក្បាល ហើយនិងបានកប់ចោលចំនួន៤០ក្បាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ២០១៩ នេះ និង២០ក្បាលទៀត កំពុងត្រៀម យកទៅកប់ចោលទៀត។

មហាជនបានដាក់ការសង្ស័យថា ជាជ្រូកវៀតណាម មិនមែនជាជ្រូកខ្មែរទេ ដោយពួកគាត់បង្ហើបឲ្យដឹងថា កន្លងមកគេឃើញ វៀតណាមដឹកជ្រូកវៀតណាមចូលមកស្រុកខ្មែរ តាមច្រកទ្វាព្រំដែន តំបន់ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក ហើយទំនងអ្នក បើកបររថយន្តវៀតណាមវង្វេងផ្លូវ ទើបបើកមកចូលតាមច្រកទ្វាព្រំដែនបុស្សមន ក៏ត្រូវមន្ត្រីពេទ្យសត្វចុះបង្ក្រាបតែម្តង ។

ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ យើងនៅមិនទាន់បានការបំភ្លឺពីលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្វាយរៀង នូវព័ត៌មានលំអិតនៅឡើយទេ យើងនឹងព្យាយាម យកព័ត៌មាន ច្បាស់ការខាងមុខ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខបន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
155 នាក់
ម្សិលមិញ :
189 នាក់
សប្តាហ៍នេះ :
2469 នាក់
ខែនេះ :
10683 នាក់
3 ខែនេះ :
28029 នាក់
សរុប :
701995 នាក់