នៅថ្ងៃអង្គារិ៍ ៩ កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ព្រះគ្រូ ហោ ម៉េងខេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសៈ បណ្ឌិត ទេព វង់ សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រោះចៅអធិការវត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលព្រះអង្គបានផ្តល់ធម្មទាន មានត្រៃ ឆ័ត្រ បាត និងបច្ច័យមួយចំនួន ជូនទីដល់ឧបាសិការ ពិន យ៉ឹប សម្រាប់ដង្ហែអង្គកឋិនទានចូលទៅកាន់វត្តពោធិ៍ម្រាល ដែលស្ថិតនៅភូមិម្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស ចំនួន៣ ខែ ។ក្រោពីព្រះគ្រូហោ ម៉េងខេង ព្រះអង្គបានផ្តល់ធម្មទាន ជូនដល់ឧបសិការ ពិន យ៉ឹប រួចមក ព្រះអង្គក៏បានចូលរួមជួយពិធីបុណ្យខួបមួយរយថ្ងៃ របស់លោកយាយ យឹម យួន ដែលបានទទួលមរណៈទុក្ខកន្លងមកក្នុងព្រះជន្ម៩៤ឆ្នាំ ព្រមទាំងបានឧបត្ថម្ភបានមីចំនួន២កេះ ទឹកក្រូចចំនួន២កេះ អង្ករ៥០គីឡូក្រាម និងថវិកា ចំនួន២០ ម៉ឺនរៀល ក្នុងស្រុកបារាយ ខេត្តកំពង់ធំ។ ការឧបត្ថម្ភ នេះផងដែរ គឺព្រះគ្រូបានផ្ញើតាមរយៈសាច់ញាតិរបស់សព្វលោកយាយ យឹម យួន ផ្ទាល់តែម្តង ព្រោះតែព្រះគ្រូមានការមមាញឹក នៅក្នុងវត្ត មិនអាចនិមន្តទៅដោយផ្ទាល់បាន ។ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដីកាថា ព្រះគ្រូផ្ទាល់ មិនមែនជាបុគ្គលមានទ្រព្យសម្បត្តិអ្វីនោះទេ រាល់ការបរិច្ចាកជាទានដែលព្រះគ្រូជួយដល់បណ្តាវត្ត ក៏ដូចជាជួយដល់ជនក្រីក្រកន្លងមក ព្រមទាំងជួយឧបត្ថម្ភនៅក្នុងពេលនេះ គឺជាទានមួយដែលញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេនដល់ព្រះអង្គសម្រាប់ប្រើជាប្រយោជន៌ព្រះអង្គផ្ទាល់ ប៉ុន្តែដោយឃើញនៅតាមបណ្តាវត្តមួយចំនួន ព្រមទាំងមានញាតិញោមមួយចំនួន នៅមានការខ្វះខាតផងដែរនោះ ទានដែលព្រះគ្រូទទួលបានកន្លងមកនោះ ត្រូវបានព្រះគ្រូរក្សាទុកយ៉ាងល្អ ដើម្បីផ្តល់ទៅដល់បណ្តាវត្តមួយចំនួនទៀត ដែលកំពុងខ្វះខាតបានជាប្រយោជន៌នៅក្នុងសាសនាតៗគ្នា តែម្តងទៅ ។ព្រះគ្រូបានមានសង្ឃដីកាថា ទោះជាយ៉ាងណា ទាន ដែលកើតចេញពីសទ្ធាចិត្តដែលជ្រះថ្លា គឺជាក្តីសុខមួយដែលមនុស្សយើងគួរបន្តមានចំពោះគ្នានិងគ្នា ពីព្រោះថា បុគ្គលគ្រប់រូបកើតមក គឺមានពេលវេលាអាយុកាលត្រឹមត្រូវ ដល់ពេលវេលា ជាក់ស្តែង ណាស់មនុស្សប្រាកដជានឹងត្រូវស្លាប់ ហើយក៏មិនមានអ្វីអាចនឹងយកទៅតាមបាននោះដែរ ដោយឡែកតែទង្វើល្អនេះហើយ គឺជាក្តីសុខមួយ ដែលមនុស្សគ្រប់រូបត្រូវចងចាំថា រស់សូមឲ្យមានន័យ និងមានក្តីសុខ ដែលកើតចេញពីទង្វើល្អទាំងអស់នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា