ថ្មីៗនេះ ទូកងរដ៏ស្រស់ស្អាតមួយត្រូវបានលេចរូបរាងបង្អួតខ្លួនឡើងនៅក្នុងវត្តមង្គលវ័ន្ត ហៅវត្តកណ្តាល ដែលគេដឹងថា តម្លៃទូកងរនេះ គឺមានដល់ទៅ ១៥.៥០០ ដុល្លា ដែលត្រូវតម្កល់ទុកនៅក្នុងវត្តត្រៀមប្រកួតប្រណាំង ក្នុងពិធីបុណ្យអ៊ុំទុក ដែលជាពិធី បុណ្យប្រពៃណីមួយតាំងពីបូរុមបូរាណមក ។ព្រះគ្រូ ហោ ម៉េងខេង ព្រះចៅអធិការស្តីទី វត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា ទូកងរ ដ៏ថ្មីស្រឡាង និងស្រស់ស្អាតមួយនេះ គឺពុំបានការជួយពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ណាមួយនោះទេ ទូកងរមួយនេះ គឺបានមកពីញើសឈាមផ្ទាល់របស់ញាតិញោមពុទ្ធបរិស័ទ ដែលបានចូលរួម តាមសទ្ធារបស់លោក រហូតជាវបាននូវទូកងរ ដ៏ស្រស់ស្អាតមួយនេះ ។ព្រះគ្រូបានមានសង្ឃដីកាបន្តថា ជាក់ស្តែង ទូកងរមួយនេះ គឺនៅមិនទាន់បានសងគេអស់នៅឡើយទេ ក្នុងតម្លៃទូក១៥.៥០០ ដុល្លានេះ គឺវត្តនៅជាប់ជំពាក់គេចំនួន ៦.០០០ដុល្លាទៀត ហើយការខ្វះខាតមួយនេះ វត្តក៏កំពុងស្នើសុំបងប្អូនញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អ្នកដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា សូមមេត្តាចូលរួមជួយការខ្វះខាតមួយនេះតាមសទ្ធាផង ។ទោះជាយ៉ាងណា ព្រះគ្រូ ក៏សូមថ្លែងអំណរគរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមសប្បុរសជនកន្លងមកដែលបានរួមគ្នាជួយចូលរួមបរិច្ចាកបច្ច័យតាមសទ្ធាខ្លួន រហូតបានជាវយកទូកងរដ៏ស្រស់ស្អាតមកដំកល់នៅក្នុងវត្តមួយនេះ ព្រះអង្គសូមបួងសួងសូមឲ្យវត្ថុសក្តិសិទ្ធ សូមជួយបីបាច់ថែរក្សាញាតិញោមទាំងអស់ សូមទទួលបានតែសេចក្តីសុខ និងសេចក្តីចំរើនជារៀងរហូតទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា