នៅក្នុងពិធីអញ្ជើញចុះសួរសុខទុកដល់នាយ នឹងពលទាហ៊ានក្នុងអង្គភាពប្រតិបត្តិការសឹករង ចំណុះឲ្យខេត្តកំពង់ចាម នា រសៀលថ្ងៃទី៧ ខែវិច្ចិការ ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណះអភិបាលខេត្តកំពង់ចាម ក្នុងនាមរូបលោក ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រូបលោកបានមានប្រសាសន៏លើកឡើងទៅកាន់នាយ នឹងពលទាហ៊ានថា ក្នុងនាម យើងជាកងយោធពលខេមរៈភូមិន្ទ យើងប្រៀបដូចជាសសរគ្រឹៈដ៏រឹងមាំ នឹងជាយ័ន្តដែលមានតួរនាទី ភារៈកិច្ច នឹងកាតព្វកិច្ច កាពារ ជាតិ សាសនាព ព្រះមហាក្សត្រ នឹងជាពិសេសការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីកាបោះឆ្នោតមួយ ដែល ស្របច្បាប់នោះ ។លោកក៏បានសង្កត់ធ្ងន់ថា ពាក្យថា ទាហ៊ាន គឺយើងហ៊ានលះបង់នូវអ្វីៗគ្រប់បែបយ៉ាង ហើយក្នុងការលះបង់នោះទៀតសោត ក៏យើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ នឹងគោរពនូវបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់នឹងដាក់ឲ្យនោះដែរ ។ តួរយ៉ាងដូចជា ករណីក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានមេខ្លោងដូចជាជនឧទ្ទាម សម រង្សី នេះជាដើមនោះ ដែលជនឧទ្ទាមក្រៅច្បាប់នេះហើយ ដែលពួកគេក៏ដូចជាគូរកនរបស់គេមួយក្តាប់តូចនោះ ដែលពួកគេទាំងនេះមានគោលបំណងអាក្រកចង់បង្កើតចលនា បះបោ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងជាពិសេសចង់រំលាយរាជបល្ល័ងព្រះមហាក្សត្ស ដែលជាស្ថាប័នដ៏កំពូលរបស់ ព្រះរាជាណាចក្រកម្ពុជា នៃយើងនោះ ចំណុចដ៏ថោកទាបទាំងនេះហើយ ដែលនាយនឹងពលទាហ៊ានយើងមិនត្រូវធ្វើការអត់ អោននឹងលើកលែងឲ្យបានជាដាច់ខាតនោះឡើយ ។ជាមួយគ្នានោះដែរ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំឲ្យមានការភ្ញាក់ផ្អើល នឹងព្រួយបារម្ភលើការ ចល័តទ័ព នឹងសមត្ថកិច្ចនៅតាមដងផ្លូវនានានោះឲ្យសោះ ព្រោះការចល័តកងកំលាំងទាំងនេះ វាជាតួរនាទីរបស់នាយ នឹង ពលទាហ៊ាន ដើម្បីថែរក្សា សន្តិសុខជាតិ ជូនបងប្អូនប្រជាពលរដ្ឋនោះទេ ។លោកអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់ប្រជាពរដ្ឋផងដែរថា បងប្អូនប្រកបការងាររកស៊ីអី គឺរកស៊ីតាមធម្មតាទៅ កុំគិតអ្វីក្រៅតែ ពីរឿងរកស៊ីនោះឲ្យសោះ ហើយម្យ៉ាងវិញទៀត បងប្អូនយើងជិតដល់ខែច្រូតកាត់ប្រមូលផលហើយ ចឹងបងប្អូនត្រូវត្រៀម លក្ខណះ និងពិនិត្យទៅលើជង្រុកស្រូវ បើមានការបាក់បែក ឬក៏ធ្លាយដំបូលជួសជួលឲ្យថ្មីឡើងវិញ ទុកសម្រាបដាក់ស្រូវថ្មី ដែលបងប្អូនប្រមូលនាពេលដ៏ខ្លីខាងមុខនេះ វាប្រសើរជាងបងប្អូនកុំជឿទៅតាមការអូសទាញពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ នោះឲ្យសោះ នាំឲ្យបងប្អូនខាតពេលវេលា រកស៊ីដោយឥតប្រយោជន៏នោះទេ។ ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់អង្គភាព នូវមីចំនួន២០០កេះ នឹងថវិកាចំនួន៥លានរៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា