ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញបច្ចុប្បន្នខ្លាចក្រុមស្លៀកពាក់ស៊ីវិល ចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាចក្នុងការធ្វើ ចរាចរណ៍ពេលយប់ថែមទាំងឃាត់ខ្លួនអ្នកយកព័ត៌មាន យកទៅពិនិត្យទឹកនោមជាហេតុធ្វើឲ្យមានការរិះគន់ចំៗ ទៅលើ កម្លាំងសមត្ថកិច្ច មិនមានចំណាត់ការច្បាស់លាស់
Thu,12 December 2019 (Time 06:06 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1597នាក់)

ពលរដ្ឋរស់នៅក្រុងភ្នំពេញបច្ចុប្បន្ន ជាពិសេសអ្នកធ្វើដំណើរពេលយប់ ហាក់មានការភ័យខ្លាចខណៈពេលឃើញក្រុមស្លៀក ពាក់ស៊ីវិលកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកើតហេតុមួយ ស្រាប់តែអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់ ហើយបានឃើញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បានធ្វើអ្វីផង គ្នាសួរថាជាករណីអ្វី និងហ៊ុចកាតសារព័ត៌មានឲ្យមើល ហើយមិនទាំងឆ្លើយប្រាប់ រួចឃាត់ខ្លួនបញ្ជូនឡើងឡានយកទៅអគ្គស្នងការនគរបាលជាតិដោយប្រាប់ថា យកពួកគេទាំង ពីរទៅពិនិត្យទឹកនោមសិន និងសំឡុតសួរចំលើយ គ្នាភ័យឡើងចង់លេចអាចម៍លេចនោម។

ក្រោយពេលទៅដល់ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះបានបញ្ជូនចូលបន្ទប់មួយ និងមានដាក់អក្សរការិយាល័យប្រឆាំងគ្រឿង ញៀន រួចធ្វើការពិនិត្យទឹកនោម និងសួរចម្លើយអ្នកសារព័ត៌មានរូបនោះ តែមិនមានអ្វីឡើយ មួយសន្ទុះក្រោយមក ក៏មក ពិនិត្យម្ដងទៀត នៅតែមិនមានសារធាតុញៀន ទើបធ្វើកំណត់ហេតុសួរចម្លើយ និងឲ្យផ្ដិតមេដៃប្រគល់ម៉ូតូឲ្យ និងដោះ លែងចេញមកវិញ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៩ជាង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាម សារព័ត៌ មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ។

ករណីនៃភាពមិនប្រក្រតីរបស់ក្រុមជនស៊ីវិលទាំងនេះ បានបង្កឱ្យមានការភ័យខ្លាចពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅ ពេលធ្វើដំណើរតាមដងផ្លូវសាធារណៈជាពិសេសគឺពេលរាត្រី ហេតុនេះ ពួកគាត់សូមអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ទាំងអស់ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេចពិនិត្យ មើលសកម្មភាពរបស់ជនស៊ីវិលទាំងនេះផង ជៀសវាងការរស់នៅក្នុងស្ថានភាព មានសុខសន្តិភាព ប៉ុន្តែបែរជាមានការ ភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលបង្កឡើងដោយជនស៊ីវិល បង្កព្យុះភ្លៀងនៅតាមដងផ្លូវ ទៅវិញនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3837 នាក់
ខែនេះ :
12706 នាក់
3 ខែនេះ :
42838 នាក់
សរុប :
883023 នាក់