ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ព្រោះតែចំណង់ចង់លួចមើលតំបន់ពិសេសរបស់ស្រីៗ បុរសម្នាក់លួចចូលទៅសងំ្ងក្នុងបន្ទប់ទឹកស្រីស្អាត ពិនិត្យយកតែមែន ទែន ទីបំផុតទទួលបានកណ្តាប់ដៃ បែកមុខឈាមហូរស្រោចខ្លួន
Tue,17 December 2019 (Time 03:33 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 2091នាក់)

ចឹងបានតែថា ពាក្យចាស់បូរាណខ្មែរ និយាយអត់ខុសសោះ កុំឲ្យស៊ីតាមឃ្លាន កុំឲ្យហ៊ានតាមចង់ យ៉ាងណាម៉ិញលទ្ធផល
បុរសម្នាក់ ដែលមានសេចក្តីក្លាហានរហូតហ៊ានលាក់ខ្លួនលួចមើលស្រីស្អាតងូតទឹក នៅពេលដែលសាម៉ីគេដឹងខ្លួនវិញ គឺវា ចឹង មានអីក្រៅពីឈាមហូរស្រោចខ្លួនម៉ង ហើយជាប់ទោសទៀត ។

តាមប្រភព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ត្រូវបានរងនូវការចោទប្រកាន់ថា លួចចូលបន្ទប់ទឹកនារី ដើម្បីប្រមាញ់មើលតំបន់ ពិសេសៗរបស់នារី នៅក្នុងស្ថានីយប្រេង PTT រង្វង់មូលកួរស្រូវ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកស្ថានីយ៌ ប្រេងឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ប៉ុន្តែមុនពេលយកទៅដល់សមត្ថកិច្ចនោះ គឺបងប្អូនប្រជាពលរដ្ឋ ពួកគាតបានស្វាគម ន៌ រាក់ទាក់យ៉ាងចាស់ដៃ និយាយឲ្យចំ គឺវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងក្នុងស្ថានីយ PTT ផ្លូវជាតិលេខ២ រង្វង់មូលគួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។ ការលបលួចមើលស្រីៗ ដូចជាផ្លាស់ខោអាវ ងូតទឹក បត់ជើង និងផ្សេងៗទៀតផងដែរ ដែល
សកម្មភាពទាំងនេះ ត្រូវបានសង្គមយើងស្អប់ខ្ពើមបំផុត ដោយចាត់ទុកមនុស្សប្រុសប្រភេទនេះ អាចនិយាយថា ជាមនុស្ស រោគចិត្តរឿងស្រីៗ ឬអាចមានវិធីម៉្យាងទៀត ពោលគឺពេលគេលួចប្រមាញ់រូបស្រីៗបានហើយ គេយកទៅបង្ហោះក្នុងយូធូប ឬក៏បណ្តាញព័ត៌មានផ្សេងៗ ដែលចាក់ផ្សាយពីសកម្មភាពសិច ដើម្បីរកប្រាក់ចំណូល...។

ក្រោយពេលដែលមានបណ្តាញព័ត៌មានហ្វេសប៊ុកជាច្រើនចាប់ផ្តើម ផ្សាយចែករំលែកផងដែរនោះ ក៏មានបងប្អូនអ្នកនិយម ព័ត៌មានជាច្រើន បានសំណូមពរផងដែរ សូមឲ្យអាជ្ញាធរសមត្ថកិច្ចជួយស្រាវជ្រាវឡើងវិញផងដែរ មុននឹងកំណត់ថា គាត់ មានចរតនាលួចចូលបន្ទប់ទឹកស្រីលួចមើលស្រីៗ ពេលខ្លះរូបគាត់អាចមានសភាពស្រវឹង ភ្លេចមើលស្លាកសញ្ញាបន្ទប់ទឹក ក៏ថាបាន ?

ក្នុងនោះដែរ ក៏មានការសំណូមពរផងដែរថា បើទោះជាបុរសនេះប្រព្រឹត្តិមែនក៏ដោយ ពេលចាប់គាត់បាន គួរកុំវាយដំគាត់ ព្រោះអ្នកវាយដំគាត់អាចប្រឈមនឹងការបង្កហឹង្សាដោយចេតនា ដែលស្ថិតក្នុងបទល្មើសព្រហ្មទណ្ឌ ហើយទុកឲ្យសមត្ថ កិច្ច ដែលជាស្ថាប័នអ្នកអនុវត្តន៌ច្បាប់ ទើបជាការប្រសើរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3786 នាក់
ខែនេះ :
12655 នាក់
3 ខែនេះ :
42787 នាក់
សរុប :
882972 នាក់