ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
នៅទីបំផុតឃាតករ ដែលមានចិត្តសាហាវឃោឃៅសម្លាប់អ្នកគ្រូបង្រៀនដ៏ស្រស់ស្អាត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
Thu,19 December 2019 (Time 07:09 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 3197នាក់)

ចប់បាត់ទៅហើយ នៅពេលក្រោយពេលដែលសមត្ថកិច្ចស្វែងរកឃើញការពិត ករណីឃាតករដែលសម្លាប់ស្ត្រីរងគ្រោះ គ្រូ បង្រៀនដែលជានារីដ៏ស្រស់ស្អាត នៅទីបំផុតគឺស្វាម៉ីរបស់អ្នកគ្រូ ដែលជាមនុស្សដែលឱបនឹងដើមទ្រូង មនុស្សដែលជនរង
គ្រោះមានក្តីសង្ឃឹមថា នឹងផ្ញើដួងជីវិត ក្នុងនាមជាភរិយាស្វាម៉ីនោះ ជាអ្នកសម្លាប់ទៅវិញ ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រោយកើតហេតុភ្លាមៗ និងមានការ ស្រាវជ្រាវយ៉ាងយក ចិត្ដទុកផងនោះ នៅទីបំផុតកម្លាំងជំនាញរបស់លោកបានកំណត់មុខសញ្ញាបាន និងឈានទៅដល់ការចាប់ខ្លួនជនដៃដល់ តែម្ដង ក្នុងករណីឃាតកម្មសម្លាប់អ្នកគ្រូបង្រៀនម្នាក់ នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គឺជាប្ដីរបស់ជនរងគ្រោះ នោះតែម្តង ហើយក្រោយពេលកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់បាន ជនដៃដល់ ហើយក៏ដឹងផងដែរថា ប្ដីរបស់ស្ត្រីជនរងគ្រោះ ក៏ជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន ទៀតផង ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ មូលហេតុដែលនាំឲ្យកើតអំពើ ឃាតកម្មនេះ ដោយសារតែជនដៃដល់ប្រច័ណ្ឌស្ត្រីជនរងគ្រោះ ជាមួយអតីតសង្សារ ហើយជនដៃដល់ក៏ជាមនុស្សមានសារ ធាតុញៀន ធ្វើឲ្យមានសេចក្តីក្លាហាននៅក្នុងខ្លួនផងដែរនោះ ទើបមានការឃាតកម្មនេះកើតឡើង ។

ប្រភពពីសមត្ថកិច្ចបន្តថា ហេតុដែលអាចស្វែងរកការពិតឃើញនោះ គឺក្រោយពីសាកសួរទៅលោកគ្រូនាយកសាលា ហើយ រូបលោកនាយកអះអាងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ត្រីរងគ្រោះឈ្មោះ អូន ចន្ថា ដែលជាគ្រូបង្រៀន បានសុំច្បាប់ ទៅផ្ទះមុនម៉ោង ដោយប្រាប់ថា កូនឈឺ ហើយក្រោយមកស្រាប់តែឃើញសពស្ត្រីរងគ្រោះដេកស្លាប់ដោយផ្គាប់មុខ ទើបសមត្ថកិច្ចធ្វើការសន្និដ្ឋាន រហូតធ្វើការស្រាវជ្រាវបានការពិត តែម្តង ។

បច្ចុប្បន្ន ក្រោយពីបញ្ចប់ការសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃនេះ ដើម្បី អនុវត្តន៌ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

ទោះបីជាយ៉ាងណា មហាជនសូមសំណូមពរដល់ថ្នាក់ដឹកនាំ សូមមេត្តាជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ឲ្យបានហ្មត់ចត់ផង ពីព្រោះដោយសារតែសារជាតិគ្រឿងញៀនទាំងអស់នេះហើយ ធ្វើឲ្យមនុស្សមួយចំនួន ហ៊ានរហូតដល់ ទៅសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ឱបនឹងដើមទ្រូងរាល់យប់ថ្ងៃបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
96 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3764 នាក់
ខែនេះ :
12633 នាក់
3 ខែនេះ :
42765 នាក់
សរុប :
882950 នាក់