ថ្មីៗនេះ ចាប់ផ្តើមមានការរអ៊ូរទាំជាច្រើន ពីក្រុមលោកតាអាចារ្យ នៅតាមបណ្តាវត្តជាច្រើនក្នុងរាជធានីភ្នំពេញ បានលើក ឡើងថា ពួកគាត់ទាំងអស់គ្នាចាប់ផ្តើមចម្លែកចិត្តជាខ្លាំង ព្រោះក្រោយពេលដែលរូបលោក ទេព គង្គា បានឡើងជាប្រធាន មន្ទីរធម្មការ និងសាសនា ពេលណាមក ទីវត្តអារ៉ាមដែលធ្លាប់តែស្ងប់ស្ងាត់មួយចំនួននោះ ស្រាប់តែត្រូវបានកម្រើកឡើងកើតចេញនូវរឿងរ៉ាវជាច្រើនយ៉ាងចម្លែកតែម្តង ដែលធ្វើឲ្យពុទ្ធបរិស័ទតែងមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា គឺហាក់បីដូចមិនស្ងប់ចិត្តសោះ តែម្តង ។ក្រុមលោកតាអាចារ្យទាំងនោះ ដោយសុំកុំឲ្យបញ្ចេញឈ្មោះបានបន្តថា កាលពីនៅប្រធានមន្ទីរធម្មការ និងសាសនា មុន គឺរឿងរ៉ាវអធិករនៅតាមវត្តក្នុងរាជធានីភ្នំពេញនេះ មិនសូវជាមាននោះទេ ជានិច្ចជាកាលលោកប្រធានមន្ទីរអាណត្តិមុននេះលោកចេះដឹកនាំផ្សះផ្សារ សម្របសម្រួល ធ្វើឲ្យនៅតាមបណ្តាវត្តជាច្រើនមានការសាមគ្គីភាពគ្នាល្អណាស់ ដោយឡែកតែក្រសួងធម្មការ និងសាសនា ដែលមានរូបលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានចេញសម្រេចតែងតាំងឲ្យរូបលោក ទេព គង្គាឲ្យឡើងជាប្រធានមន្ទីរធម្ម និងសាសនា រាជធានភ្នំពេញពេលណាមក ករណីរឿងរ៉ាវនៅតាមបណ្តាវត្តដែលធ្លាប់ស្ងប់ស្ងាត់គឺត្រូវបានជីកគាស់កកាយសើររើឡើងវិញ គួរឲ្យចាប់អារម្មណ៌បំផុត ។ក្រុមលោកតាអាចារ្យទាំងអស់នោះលើកឡើងបន្តថា ការកើនឡើងរឿងរ៉ាវអធិកររបស់វត្តអារ៉ាមជាច្រើន ក្នុងរាជធានីភ្នំពេញ នេះ គឺអាចជាវិធីសាស្ត្រ គោះទឹក ហៅត្រី របស់លោក ទេព គង្គា ដែលជាប្រធានមន្ទីរថ្មី ក៏មិនដឹង ពីព្រោះបើតាមការនិ យាយតៗគ្នាឲ្យរអូមរអាមនៅតាមបណ្តាវត្ត គឺបានលើកឡើងថា ជាធម្មតាធ្វើជាមេថ្មី ដើម្បីឲ្យកូនចៅស្គាល់ គឺមានតែប្រើ យុទ្ធសាស្ត្រខ្លះៗហើយ ទើបត្រីនៅក្នុងទឹក បានស្គាល់បានដឹង ។ស្របពេលទៅនឹងការត្អូញត្អែពីក្រុមលោកតាអាចារ្យនៅតាមវត្តជាច្រើននោះផងដែរ មហាជនជាច្រើន សំណូមពរដល់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមានវិធីសាស្ត្របែបសម្របសម្រួលណា មួយ ឲ្យបានល្អនៅតាមបណ្តាវត្តមួយចំនួនដែលកំពុងកើតឡើងរឿងរ៉ាវអធិករនោះផង សូមកុំឲ្យបុគ្គលមួយចំនួន ព្រោះ តែចង់បានប្រយោជន៌ ព្យាយាមក្តិចគូថសត្វចង្អាឲ្យខាំគ្នា ដើម្បីរង់ចាំផលនោះ មានឱកាសសាបព្រួសនាំឲ្យពុទ្ធបរិស័ទ សៅហ្មង ជាមួយទីវត្តអារ៉ាម ធ្វើអី ព្រោះវាអាចប៉ះពាល់ដល់សាសនា របស់យើងខ្លាំងណាស់ ។ទោះជាយ៉ាងណាក្តី ខ្លាប៉ុស្តិ៍ នៅមិនទាន់អាចសុំព័ត៌មានចំណាត់ការភាពទទួលខុសត្រូវរបស់លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បាននៅឡើយទេ នៅព្រឹកថ្ងៃ២៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ អង្គភាពយើង រង់ចាំ ការបកស្រាយបន្ថែម ពីរាល់សាម៉ីស្ថាប័នអង្គភាពទាំងឡាយ នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា