ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
យុវជនយុវនារី ក្នុងមណ្ឌលបន្សាបគ្រឿងញៀន ស្លាប់០១នាក់ ក្នុងចំណោម២៤៥នាក់ ពុលត្រសក់ ក្នុងថ្ងៃម្សិលមិញនេះ
Mon,02 December 2019 (Time 06:19 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1180នាក់)

មនុស្សម្នាក់ត្រូវបានស្លាប់ ក្នុងចំណោមមនុស្ស២៤៥ នាក់ ដែលបានពុលអាហារផ្លែត្រសក់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅក្នុងមណ្ឌលបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ
ខេត្តបន្ទាយមានជ័យ ។

បើតាមការបញ្ជាក់ពីលោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា នៅក្នុង ករណីហេតុការណ៌នេះ ខាងសុខាភិបាល បានគ្រប់គ្រងស្ថានការបានហើយ ហើយយុវជនយុវតីបន្សាបគ្រឿងញៀន នៅក្នុង មណ្ឌលកែប្រែក៏បានធូស្រាលហើយផងដែរ ។

លោកប្រធានសុខាភិបាល បានបញ្ជាក់ថា ព្រោះតែការភ័យខ្លាចរបស់ក្មេងៗ ពួកគាត់បានចូលមកក្នុងមន្ទីរពេទ្យច្រាលពេញ
តែម្តង ដើម្បីបង្កភាពងាយស្រួលនៅក្នុងការពិនិត្យជួយដល់ពួកគាត់ លោកប្រធានបានបញ្ជូនគ្រូពេទជាង៤០នាក់ និងរថយន្ត សង្គ្រោះបន្ទាន់ ចូលទៅសង្គ្រោះផ្ទាល់នៅក្នុងមណ្ឌលកែប្រែតែម្តង ជាក់ស្តែងផងដែរ ក្មេងៗទាំងអស់នោះ បានទាមទាដាក់
ស៊ីរ៉ូមគ្រប់ៗគ្នា ក្រោមហេតុផលតែមួយ គឺការបារម្ភរបស់ពួកគាត់ ។

ទោះយ៉ាងណាក្តី នៅពេលនេះ ប្អូនៗនៅក្នុងមណ្ឌលកែប្រែបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ បានធូរស្បើយហើយ ប៉ុន្តែចំពោះទិន្នន័យចំនួនអ្នកដែលរងគ្រោះ ក្រុមការងារគ្រូពេទ្យពុំបានដឹងនោះទេ សម្រាប់ការងាររបស់គ្រូពេទ្យ គឺមានតែការ
សង្គ្រោះព្យាបាលប៉ុណ្ណោះ ដូចនេះ ប្អូនៗអ្នកសារព័ត៌មានអាចសាកសួរទៅលោកប្រធានសង្គមកិច្ច ខេត្តបាន ។

ដោយឡែកលោក ឈុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រូបលោកកំពុងនៅទីក្រុងបាងកក ប្រទេសថៃ ការងារទាំងអស់ សូមអ្នកសារព័ត៌មានខលទៅសួរអនុប្រធានរបស់លោកតែម្តងចុះ ។ ក្នុងហេតុការណ៌ខាង លើនេះដែរ លោកអនុប្រធានមន្ទីរសង្គមកិច្ច បានបំភ្លឺតាមទូរស័ព្ទថា ក្នុងខេត្តការនេះ បើតាមគេរាយការជូនលោក គឺមាន ចំនួន ២៤៥នាក់ ហើយករណីដែលស្លាប់ម្នាក់យប់មិញនេះ មកពីអ្នករងគ្រោះ គាត់មានអាការៈពុលខ្លាំងពេក ។

មតិមហាជនជាច្រើន បានលើកឡើងថា ករណីហេតុការណ៌នេះ លោកប្រធានមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ គួរជាអ្នកទទួល ខុសត្រូវ ពីព្រោះថាការនាំបន្លែត្រីសាច់យ៉ាងណាចូលទៅក្នុងមណ្ឌលកែប្រែ គួរណាស់តែមានពិនិត្យឲ្យបានហ្មត់ចត់ ពីព្រោះ ថា ទាំងអស់នេះគឺជាជីវិតមនុស្ស មិនមែនជាជីវិតសត្វនោះទេ ហើយម៉្យាងវិញទៀតនោះ ទីតាំងមណ្ឌលកែប្រែ គឺជាទីកន្លែង ដែលមហាជនរំពឹងគិតថា អាចជាកន្លែងកែលំអរមនុស្សឲ្យមានពន្លឺនៅក្នុងដូងជីវិត ហើយមិនមានការពិនិត្យលើអាហារផ្ទុក ទៅគីមីឲ្យបានត្រឹមត្រូវនោះទេ តើក្តីសង្ឃឹមរបស់មហាជនដែលមានជំនឿលើមណ្ឌលកែប្រែកន្លងមកនោះ តើគិតម៉េចទៅ ។

សម្រាប់ព័ត៌មានខាងលើនេះ ភ្នាក់ងារយកព័ត៌មានយើង នៅមិនទាន់បានជួបសុំការបំភ្លឺពីលោកប្រធានមណ្ឌល ជីវិតថ្មីភ្នំបាក់ បាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3800 នាក់
ខែនេះ :
12026 នាក់
3 ខែនេះ :
38204 នាក់
សរុប :
853837 នាក់