នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរ ភារៈកិច្ចប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គ ភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ ។ យោងប្រកាសលេខ១៧៨.ដនស.ប្រក ចុះថ្ងៃច័ន្ទ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារៈកិច្ចទៅ បម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាល ខេត្តកំពតបានមានប្រសាសន៍ថា ប្រធានមន្ទីរទើបទទួល តំណែងថ្មី ត្រូវបន្តធ្វើកិច្ចការដែលនៅសេសសល់ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី ។ ក្រើនរំលឹកស្រដៀងគ្នានោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានមានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្រប ខ័ណ្ឌរដ្ឋត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែល បានកំណត់។ មានន័យថា ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជាទៅបម្រើការឱ្យក្រុមហ៊ុនដោយ ទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះរហូតបង្កការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវពឹងពាក់នោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា