ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី តើត្រូវសាបព្រោះតែសមត្ថកិច្ចមិនព្រមបង្ក្រាបសង្វៀនជល់មាន់ ក្នុងស្រុកអណ្តូង មាស ឬយ៉ាងណា ?
Wed,01 January 2020 (Time 11:50 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1585នាក់)

មានការហួសចិត្ត និងងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីជាយ៉ាងខ្លាំង នៅពេលដែលពួកគាត់បានឃើញអស់
លោកអាជ្ញាធរដែនដីថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត ដែលជាសមត្ថកិច្ចអនុវត្តន៌បទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួង ហើយនៅទីបំ
នៅតែមានការបណ្តែតបណ្តោយឲ្យបទល្មើសល្បែងញៀនជល់មាន់ទាំងអស់នេះ កើតឡើងយ៉ាងពេញបន្ទុកដដែល បើទោះ ជាអស់លោកទាំងនោះបានដឹងថា សកម្មភាពសង្វៀនមាន់ភ្នាល់ស៊ីសងខុសច្បាប់ទាំងអស់នោះ គឺជាជម្ងឺមហារីកបំផ្លាញ សង្គម នោះក៏ដោយ ។

ថ្មីៗនេះ មានសេចក្តីរាយការណ៌មួយចេញពីប្រជាពលរដ្ឋស្រុកអណ្តូងមាស បានប្រាប់ឲ្យដឹងថា ទីតាំងល្បែងបញ្ជល់មាន់ អាប៉ោងមួយកន្លែង ដែលជានិច្ចជាកាលជ្រកនៅក្នុងចំការស្វាយចន្ទី មានទីតាំងស្ថិតនៅក្នុងភូមិលូម ឃុំម៉ាលិច ស្រុក អណ្តូងមាស ខេត្តរតនគិរី គឺនៅតែបន្តសកម្មភាពលេងយ៉ាងគគ្រឹកគគ្រេងដដែល ។

នៅរៀងរាល់ថ្ងៃ គេបានឃើញមានម៉ូតូ រថយន្តស៊េរីទំនើបៗ ដឹកមាន់ជល់ចូលទៅក្នុងចំការចន្ទី ដើម្បីណាត់គ្នាបញ្ជល់គ្នា និងមានល្បែងស៊ីសងគ្រប់ប្រភេទ ចាក់ទឹកលុយរាប់ពាន់ដុល្លារស្រែកហ៊ោកកញ្ច្រៀវ ពេញក្នុងចំការចន្ទី ដោយអ្នកខ្លះបាន អួតថា ម្ចាស់សង្វៀននេះ ពីមុនគាត់ជាអតីតអ្នកសារព័ត៌មានឈ្មោះ គឹម ហេង ប្រចាំក្នុងខេត្តរតនគីរី តែឥឡូវគេអត់ដឹង ថារូប គាត់កាន់កាសែតអ្វីទេ រីចំណែកអស់លោកសមត្ថកិច្ចបានទទួលកញ្ចប់ដាក់ខែ ដាក់អាទិត្យ ពីម្ចាស់សង្វៀនរួចរាល់ អស់ហើយ និយាយឲ្យចំ គឺគ្នាសមត្ថកិច្ចណាក៏មិនហ៊ានបង្ក្រាបទៀតនោះទេ ។

ក្រោយពេលបែកធ្លាយការអួតអាងធ្លាយដល់អ្នករស់នៅក្នុងក្រុងបានលុង មានប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា ចប់ហើយបើចឹងមែន សមត្ថកិច្ចដែលស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក ថង សាវុន ជាប្រធានអាជ្ញាធរដែនដីថ្នាក់ខេត្ត សង្ងំទុកឲ្យមានទីតាំងល្បែងខុសច្បាប់នេះ ដើម្បីប្រយោជន៌ចូលហោប៉ៅ ហើយពិតជាបំភ្លេចចោលបទបញ្ជារបស់លោក ឧបនាយករដ្ឋមន្ត្រី ស ខេង មែនឬទេ ក្នុងការបង្ក្រាបសង្វៀនមាន់ខុសច្បាប់ រក្សាសន្តិសុខជូនពលរដ្ឋនោះ ។

ទោះជាយ៉ាងណា ករណីខាងលើនេះ គឺមានតែលោក ថង សាវុន ដែលអាចឆ្លើយតបជូនមហាជនជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
196 នាក់
សប្តាហ៍នេះ :
3358 នាក់
ខែនេះ :
15394 នាក់
3 ខែនេះ :
39522 នាក់
សរុប :
861943 នាក់