ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ស្លាប់៣នាក់ និងរបួស១៣នាក់ ក្នុងហេតុការណ៌បាក់ស្រុតអាគារនៅខេត្តសៀមរាបម្សិលមិញនេះ អ្នករងរបួសទទួលបានប្រាក់ ឧបត្ថម្ភ ៣លានរៀល ក្នុងម្នាក់ៗ អ្នកស្លាប់ទទួលបានប្រាក់ឧត្ថម្ភ ២០លានរៀន ក្នុងម្នាក់ៗ
Tue,03 December 2019 (Time 06:22 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1272នាក់)

មនុស្សចំនួន៣នាក់ ត្រូវបានស្លាប់ និងមនុស្សចំនួន១៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៌ឧបទ្ទវហេតុបាក់ស្រុតអាគារ នៅខេត្តសៀមរាបកាលពីម្សិលមិញនេះ ហេតុកាបាក់ស្រុតអាគារនេះមានទំហ៊ុំទទឹងរហូតដល់ទៅ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ នឹងកម្ពស់៨ម៉ែត្រ គឺជាហេតុការណ៌ដ៏គួរឲ្យរន្ធត់មួយ ដែលធ្វើឲ្យបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

បើតាមកាបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ហេតុការណ៌មួយនេះបានកើតឡើងនៅវេលា ម៉ោងប្រមាណ២ នឹង១៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រ វត្តប្រាសាទគោចក ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងករណីឧបទ្ទវហេតុបាក់ស្រុតអគារ ដែលកំពុងសាងសងខាងលើនេះ កំលាំង សមត្ថកិច្ចសង្គ្រោះបន្ទាន់ បានរុករកឃើញជនរងគ្រោះក្នុងគំនរអាគារបាក់ស្រុតនោះយ៉ាងស្វិតស្វាញបំផុតផងដែរ ។

ក្រោយពីមានហេតុការណ៌ដ៏សោកសង្រេងនេះកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានចូលរួមរំលែកទុក្ខ និង សោកស្តាយចំពោះឧបទ្ទេវហេតុដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦ នាក់នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយរូបលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងរូបអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយ ជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០លានរៀល។

ក្នុងនោះផងដែរ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានឧបត្ថម្ភដល់ជនរងគ្រោះស្រាល ក្នុងមួយ នាក់ទទួលបានថវិកា១០០$ និងជនរងគ្រោះ ដែលកំពុងបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញទទួលបានថវិកា ៣០០$ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០$ ផងដែរ។

នេះជាហេតុការណ៌ដ៏រន្ធត់មួយរបស់បងប្អូនពលរដ្ឋខ្មែរ បន្ទាប់ពីហេតុការណ៌បាក់ស្រុតអាគារនៅឯខេត្តព្រះសីហនុ សម្រាប់ ទឹកដីកម្ពុជា ពីមុនៗមក មិនធ្លាប់ជួបប្រទះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
204 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3812 នាក់
ខែនេះ :
12038 នាក់
3 ខែនេះ :
38215 នាក់
សរុប :
853848 នាក់