ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អុញនោះ.. សង្វៀនជល់មាន់ នឹងអាប៉ោង ភូមិចំរើនផល២ នៅតែបន្តបើកលេងរាល់ថ្ងៃ ប្រជាពលរដ្ឋរិៈគន់លើអាជ្ញាធរខណ្ឌ មានជ័យថា តើហេតុអ្វីបានជាច្បាប់របស់អស់លោកមានប្រសិទ្ធិភាព ដូចត្រឹមជាអំពិលអំពេកយ៉ាងចឹង...
Wed,04 December 2019 (Time 09:20 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1345នាក់)

មានការមិនអស់ចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំរើនផល២ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅ ពេលដែលពួកគាត់បានឃើញទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ដែលកន្លងមកត្រូវបានអាជ្ញាធរខណ្ឌសមត្ថកិច្ច មាន ជ័យ ចុះបង្ក្រាបនោះ ឥឡូវនេះនៅតែបន្តបើកលេងឲ្យកងរំពងដូចពេលមុន ។

ប្រភពជាច្រើនចេញពីពលរដ្ឋដែលមានទីតាំងនៅក្បែរនោះបានឲ្យដឹងថា នៅរាល់ថ្ងៃនេះ គេឃើញមានមនុស្សចូលលេង យ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនបានយូរៗដូចមុនទេ គឺនៅរាល់ថ្ងៃនេះ គេលេងត្រឹមតែ៥គូរ ទៅ៦គូរ ប៉ុណ្ណោះ ហើយអ្នកដែល
ត្រូវការចាក់អាប៉ោង ក៏គេមានគ្នាណាត់ទុក នៅពេលដល់ម៉ោង ទើបគេចាប់ផ្តើមគៀងគរគ្នា ហើយក៏បែកខ្ញែកគ្នា តាមគោល
ការណ៌ដែលពួកគេសន្យាគ្នាទុក ។

ស្របពេលដែលគេចាក់ភ្នាល់លេងរាល់ថ្ងៃនេះ គេក៏ឃើញអស់លោកនគរបាលមួយចំនួនជិៈម៉ូតូប្រត្រុយចុះឡើងៗ ប្រសិន
បើមានអ្នកសារព័ត៌មានរូបណាចូលទៅ គឺមានអស់លោកប៉ូលីសជិៈម៉ូតូឆ្វែលចុះឡើង សំដែងកាយវិការហាក់បីដូចជាចុះ
បង្ក្រាបយ៉ាងចឹង ប៉ុន្តែជាការពិតនោះ គេនិយាយថា ត្រឹមតែជាការសំដែងល្ខោនបំភ័ន្តភ្នែកក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ ។

ប្រជាពលរដ្ឋរស់ក្បែរទីតាំងខាងលើ បានធ្វើការរិៈគន់ថា ពួកគាត់មិនដឹងថា តើមូលហេតុអ្វីបានជាអំណាចច្បាប់ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌមានជ័យ ដែលពួកគាត់រស់នៅ មានប្រសិទ្ធិភាពដូចជាអំពិលអំពែកយ៉ាងចឹង កន្លងមករូបលោក ពេជ្រ កែមុនី អភិបាលខណ្ឌ ជាពិសេសរូបលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ តែងអះអាងថា និងធ្វើការបង្រ្កាបទីតាំងសង្វៀន ជល់មាន់ នឹងអាប៉ោង ក្នុងទឹកដីខ្លួនឲ្យបាន ប៉ុន្តែនៅទីបំផុតទីតាំងដែលខ្លួនសន្យាជាមួយរាស្ត្រក្នុងមូលដ្ឋាន នៅតែមាន សកម្មភាពលេងល្បែងភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ បន្តលេងឲ្យកងរំពងដដែល ។

គួររលឹកថា កន្លងមកលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រី
នគរបាលជាតិតាមមូលដ្ឋាន ធ្វើយ៉ាងណាបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ឲ្យបាន ប៉ុន្តែផ្ទុយទៅវិញ ទីតាំងសង្វៀន បញ្ជល់មាន់ និងអាប៉ោងស៊ីសងចាក់លុយខុសច្បាប់ ក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅតែបន្តបើក លេងឲ្យកងរំពងពេញព្រៃ ចំណែកអស់លោកសមត្ថកិច្ចមូលដ្ឋានមួយចំនួន បែរជានាំគ្នាសង្ងំធ្មេចភ្នែកស្ងាត់ឲ្យសូន្យ រហូតធ្វើ ឲ្យទីតាំងខាងលើ ក្លាយជាការរិៈគន់ពីប្រជាពលរដ្ឋឡើងវិញ តែម្តង ។

ទោះជាយ៉ាងណា អង្គភាពគេហទំព័រខ្លាប៉ុស្តិ៍ និងព្យាយាមយកព័ត៌មាន អំពីចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ចខណ្ឌមាន ជ័យ ផ្សាយជូនមហាជនជ្រាប នៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
147 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3815 នាក់
ខែនេះ :
12684 នាក់
3 ខែនេះ :
42816 នាក់
សរុប :
883001 នាក់