វាជារឿងហួសចិត្តជាថ្មីទៀតហើយ នៅពេលដែលលេចធ្លាយព័ត៌មានថា ខាងសាលាស្រុកស្វាយលើ ក្នុងខេត្តសៀមរាប មិន ព្រមចេញមុខផ្តល់យុត្តិធម៌ដល់ជនរងគ្រោះម្ចាស់ដី បែរជាបញ្ជូនសំណុំរឿងដ៏តូចមួយសោះ ទៅឲ្យអាជ្ញាធរថ្នាក់ខេត្ត ជាអ្នក ដោះស្រាយទៅវិញនោះ ដែលគេដឹងថា កំហុសទាំងអស់ដែលកើតឡើងឲ្យម្ចាស់ដីក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ក៏ព្រោះ តែមិនអស់លោកមេឃុំពុំបានបើកភ្នែកមើល ចុះហត្ថលេខាទទួលស្គាល់លើពាក្យសុំកាន់កាប់ដីធ្លីដល់ឈ្មោះ វ៉ន វន ជាប្តី ឈ្មោះ ខេង ម៉ាប់ ជាប្រពន្ធប៉ះចំលើដីពលរដ្ឋរងគ្រោះឈ្មោះ ស្រុក ពិសទ្ធិ ដែលរូបគាត់ប្រកបការងារធ្វើស្រែតាំងតែឆ្នាំ ២០០៤ មកម៉្លេះនោះ ។សេចក្តីរាយការណ៌ពីពលរដ្ឋឃុំស្វាយលើបានឲ្យដឹងថា ដីស្រែមួយកន្លែងទំហំ ១០០ម៉ែត្រ គុណទំហំ ៣០០ម៉ែត្រ ស្ថិតនៅ ចំណុចអូរស្លឹកគ្រៃ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគេបានដឹងថាជនរងគ្រោះឈ្មោះ ស្រុក ពិសិទ្ធិ បានកាន់កាប់ និងប្រើប្រាស់ដីនេះអាស្រ័យផលគឺចាប់តាំងពីឆ្នាំ២០០៤ម៉្លេះ ព្រមទាំងមានរដ្ឋអំណាចភូមិឃុំចូលរួម ដឹងឮទៀតផង ក្នុងនោះនៅក្នុង២០១១ លោកមេភូមិ និងលោកមេឃុំ ក៏បានចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី បញ្ជាក់ឲ្យជនរងគ្រោះ ស្រុក ពិសិទ្ធ ជាម្ចាស់ដីស្រែ ផងដែរ ។ដោយឡែកនៅឆ្នាំ២០១៨ ថ្មីៗនេះ មានបុគ្គលម្នាក់ឈ្មោះ វ៉ន វន និង ប្រពន្ធឈ្មោះ ខេង ម៉ាប់ បានមកភ្ជួរឈូសឆាយផលដំណាំស្រូវ របស់ជនរងគ្រោះចោលអស់ រួចព្រួសស្រូវរបស់ខ្លួន ដោយគេសំអាងថា ជាដីរបស់គេ តាមរយៈមេភូមិមេឃុំចុះហត្ថ លេខាទទួលស្គាល់លើពាក្យសុំកាន់កាប់ដីធ្លីគេ ដែលធ្វើឡើងនៅឆ្នាំ ២០១៨ ។មតិពលរដ្ឋជាច្រើននៅក្នុងឃុំស្វាយលើ រិៈគន់ថា វាមិនសមហេតុផលសោះ ដីតែមួយកន្លែងសោះ បើពលរដ្ឋគេធ្វើស្រែតាំងពី ឆ្នាំ២០០៤មក ហើយមេភូមិមេឃុំ ចុះហត្ថលេខាទទួលស្គាល់ពាក្យសុំកាន់កាប់ដីធ្លីឲ្យឈ្មោះ ស្រុក ពិសិទ្ធិ ឆ្នាំ២០១១ ទៅ ហើយ តើហេតុអ្វីបានជាលោកមេភូមិមេឃុំ ចុះហត្ថលេខាទទួលស្គាល់ឲ្យឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ ដីដដែល នឹងធ្វើអ្វីទៀត ឬមួយថា ឲ្យតែមានអំណាចជាមេភូមិមេឃុំ អាចចុះហត្ថលេខាទទួលស្គាល់គ្រប់គ្រងលើដីពលរដ្ឋរូបណាក៏បាន តែចឹងទៅ ឬយ៉ាងណា ។ក្នុងនោះដែរ បើតាមដែលគេលេចឮព័ត៌មានយ៉ាងខ្ទរខ្ទារនោះ គឺឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ គឺត្រូវជាក្មួយរបស់ លោក សឹក គឹមសឹន អភិបាលស្រុកស្វាយលើ ដែលទើបតែចូលនិវត្តន៍ ប៉ុន្តែបច្ចុប្បន្ននេះ លោក សឹក គឹមសឹន កាន់ការងារ ជាក្រុមប្រឹក្សាស្រុកស្វាយលើ ទើបគេឃើញឈ្មោះ វ៉ន វន ហ៊ានទៅភ្ជួរឈូសបំផ្លិចបំផ្លាញផលដំណាំស្រូវអ្នកដ៏ទៃ ហើយដាំ ដំណាំស្រូវខ្លួនឯង យ៉ាងស្រួលចឹងនោះ ។តាមពលរដ្ឋឃុំស្វាយលើឲ្យដឹងថា នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ២០១៩ កន្លងទៅនេះ ខាងរដ្ឋអំណាចឃុំស្វាយលើ បានឲ្យសមត្ថ កិច្ចកោះហៅ គូរទំនាស់ទាំងពីរ ដើម្បីធ្វើការសម្របសម្រួលចែកស្រូវគ្នា បញ្ចប់រឿងកុំឲ្យមានការប្តឹងផ្តល់គ្នា ចំណែកឯរឿងដីធ្លី បែរជាអាជ្ញាធរស្រុកស្វាយលើ មិនព្រមដោះស្រាយបញ្ចប់នោះទេ គឺខាងអាជ្ញាធរស្រុកបញ្ជូនសំណុំរឿង ទៅឲ្យសាលាខេត្ត សៀមរាប ដោះស្រាយ ចំណែកឯខ្លួនយកភាពរួចខ្លួនធ្វើមិនដឹងមិនឮ ទៅវិញ ។នេះជារឿងចំឡែកមួយ ដែលំពុងធ្វើឲ្យមហាជនរង់ចាំមើលថា តើលទ្ធផលចុងក្រោយវាយ៉ាងម៉េច បើមេភូមិមេឃុំគាត់ជាដើម ហេតុស៊ីញ៉េលើពាក្យសុំកាន់កាប់ ឲ្យបុគ្គលអ្នកមានខ្នងបង្អែកជាអ្នកមានអំណាច ជាន់លើដីស្រែពលរដ្ឋបង្កបង្កើនផល រាប់ សិបឆ្នាំ យ៉ាងចឹង ។ទោះជាយ៉ាងណាក្តី គេហទំព័រខ្លាប៉ុស្តិ៍ រង់ចាំមើលលទ្ធផល នៃដំណើរសាច់រឿងខាងលើនេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)
លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)
លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)
លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា