ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទៀតហើយ...!!! បទល្មើស​ឈូសឆាយទ​ន្ទ្រានកា​ន់កាប់ដីព្រៃក្នុងឃុំតាវែងក្រោ​មស្រុកតា​វែងខេត្តរតនគិ​រី ដោយមានការបើកភ្លើងខៀវម​ន្រ្តីជំនាញក្រាក់ៗ​ក្នុងខេត្តរតនគិរី...!!!
Thu,27 June 2019 (Time 09:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1075នាក់)

ប្រភពពី​មន្ត្រី​សាលាស្រុក​តា​វែង បាន​ឲ្យ​ដឹងថា លោក​អភិបាលស្រុក​តា​វែង និងលោក​អភិបាល​ខេត្តរងរតនគិរី​ម្នាក់ គឺជា​អ្នកសម្របសម្រួល​ឲ្យ​មាន​សកម្មភាព​ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង​និង​ព្រៃ​សហគមន៍​ក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី ​។

ប្រភពពី​ប្រជា​សហគមន៍​ក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ដីព្រៃ​ស្រោង​និង​ព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវបាន​ក្រុម​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ប្រភេទ​ដេ​៦០​ឈូសឆាយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើតច្បាប់​អ្វីបន្តិចសោះ​។ ចំណែក​លោកប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​រាលដាល​នៅក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី នោះទេ​។

ប្រភព័ត៌មានជុំវិញ​បញ្ហា​នេះ ​ថ្នាក់ដឹកនាំ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀតនោះ​ទេ ព្រោះ​ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជាលោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី មិន​ខ្វល់​ពី​រឿង​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ និង​ព្រៃស្រោង​ ក្នុង​ឃុំ​តា​វែង​ក្រោម រាប់ពាន់​ហិកតា​នោះទេ​។ ផ្ទុយទៅវិញ ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោកប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​​ទ​ន្ទ្រា​ន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ ក្នុងស្រុក​តា​វែង និង​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តរតនគិរី បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ ​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា បទល្មើស​ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង ដីព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​ នៅ​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង មានការ​ឃុបឃិត​គ្នាជា​ប្រព័ន្ធ​។ ​​ មានន័យថា ទាល់តែ​មានការ​ឃុបឃិតនិង​បើកដៃ​ពី​មន្ត្រី​មានអំណាច​ និងអាជ្ញាធរ​ថ្នាក់ស្រុក-ឃុំ ក៏ដូចជា​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​តំបន់​នោះ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូនបែបនេះ​។

ជាក់ស្ដែង​ក្រុម​ជនល្មើស​អាច​ជម្លៀស​គ្រឿងចក្រ​ត្រាក់ទ័រ​ចេញ​ផុតពី​កន្លែង​កើតមាន​បទល្មើស​មុនពេល​សមត្ថកិច្ច​ចម្រុះចុះ​ទៅដល់ ហើយ​ទីបំផុត​សមត្ថកិច្ច​ចម្រុះ​បានត្រឹមតែ​ឃើញ​ដីព្រៃ​រាប់រយ​រាប់ពាន់​ហិកតា​ដែល​គេ​ឈូសឆាយ​រួច​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​។

ផ្ទុយទៅវិញ​ទាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដែល​កើតមាន​បទល្មើស​ឈូស ឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ ក្នុង​ឃុំ​តា​វែង​ក្រោម គឺ​ក្រុម​ជនល្មើស​បាន​យក​គ្រឿងចក្រ​ចេញ​បាត់អស់ ហើយ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចម្រុះ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​នៅពេល​ពិនិត្យ​កន្លែង​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​រួចមក គឺ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ត្រឡប់ក្រោយ​វិញ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿទៅ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​នោះទៀតទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
458 នាក់
សប្តាហ៍នេះ :
2529 នាក់
ខែនេះ :
12324 នាក់
3 ខែនេះ :
42332 នាក់
សរុប :
886795 នាក់