នាពេលថ្មីៗនេះ មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈើដ៏ល្បីឈ្មោះបំផុតក្នុងខេត្តពោធិ៍សាត់ លោក តែម ធារ៉ា កំពុងធ្វើសកម្មភាពសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងផ្អើលទូទាំងស្រុក វាលវែង ដោយសេរី ដោយគ្មានការអន្តរាគមន៍បង្ក្រាបពីសំណាក់អជ្ញាធរសម្ថកិច្ច សង្ស័យមានការបើកដៃពីលោក ម៉ៅ ធនិន ។ តាមសេចក្ដីរាយការណ៍បានប្រាប់ឲ្យអង្គភាពយើងដឹងថា កន្លងទៅធ្លាប់មានមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសចុះទៅបើកការស៊ើបអង្កេតជុំវិញករណីលោក តែម ធារ៉ា ដែលជាមន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ក្លាយជាមេឈ្មួញប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ក្នុងពេលនោះបានធ្វេីឲ្យមេឈ្មួញ តែម ធារ៉ា ផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈពេល ប៉ុន្តែឈ្មួញមួយចំនួនដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមករាជធានីភ្នំពេញបានដោយយ៉ាងរលូនជាទីបំផុត។ សេចក្តីរាយការណ៍បានបន្តថា មេឈ្មួញ តែម ធារ៉ា ថ្វីត្បិតតែសកម្មភាពដឹកជញ្ជួនឈេីរបស់ខ្លួនត្រូវបានផ្អាក់ទៅពិតមែន តែនៅមានឥទ្ធិពលក្នុងការសម្រួលឲ្យឈ្មួញតូចៗដែលជាបក្ខពួករបស់ខ្លួនដឹកជញ្ជូនឈើពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ចូលមកដល់រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព។ប្រភពផ្ទៃក្នុងផ្សេងទៀតពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ តែម ធារ៉ា មន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ដែលជាឈ្មួញល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តពោធិ៍សាត់នោះ ពិតជាបានផ្អាកសកម្មភាពមួយរយៈពេលពិតមែន នោះក៏ដោយសារតែបណ្ដាញព័ត៌មានធ្វេីការផ្សព្វផ្សាយជារិះគន់បន្តបន្ទាប់ ក៏ប៉ុន្តែជាក់ស្ដែងបក្ខពួកមួយចំនួនរបស់មេឈ្មួញ តែម ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកដដែល ហើយពួកគេយកឈ្មោះមេឈ្មួញ តែម ធារ៉ា មកប្រើប្រកបដោយប្រសិទ្ធភាពបំផុត។ សេចក្តីរាយការណ៍បានបន្ថែមថែមទៀតថា បក្សពួកមេឈ្មួញលោក តែម ធារ៉ា យកឈ្មោះលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលជាខ្នងបង្អែករបស់លោក តែម ធារ៉ា ក្នុងពេលអនុវត្តការងាររយះពេលមុននោះ មកកាងបទល្មេីស ហេីយធ្វេីជាខ្នងបង្អែកដ៏រឹងមាំ ដូច្នេះឈ្មួញដែលជាបក្ខពួករបស់លោក តែម ធារ៉ា ក៏នៅតែមានឥទ្ធិពលក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគក្រឹកគក្រេងជាបំផុត។ប្រភពពីមន្ត្រីនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត បានឲ្យដឹងថា កន្លងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង និងនៅស្រុកភ្នំក្រវាញ ជាច្រើនករណី ក៏ប៉ុន្តែមេឈ្មួញ តែម ធារ៉ា ដែលជាមន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ហើយជាមនុស្សជំនិតរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តែងចៀសផុតពីការបង្ក្រាបយ៉ាងសុខស្រួល។មន្ត្រីមូលដ្ឋានមួយរូបបានលួចបង្ហេីបឲ្យដឹងថាបច្ចុប្បន្ននេះ ថ្វីត្បិតតែពេលសកម្មភាពរបស់លោក តែម ធារ៉ា មេឈ្មួញដ៏ល្បីឈ្មោះត្រូវបានបិតផ្អាកមួយរយះ ប៉ុន្តែឈ្មួញដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា នៅតែធ្វើអ្វីៗតាមអំពើចិត្តដដែល ទន្ទឹមនឹងនេះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចជំនាញ់ពាក់ព័ន្ធដទៃទៀត មិនហ៊ានប៉ះពាល់ក្រុមឈ្មួញដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា បន្តិចសោះឡេីយ។ករណីនេះត្រូវមតិសាធារណៈសង្ស័យថា ប្រហែលជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ តែម ធារ៉ា និងលោក អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់សម្បើមហើយមើលទៅ បានជាបណ្តោយឲ្យលោក អ៊ុក សាម៉ុន បើកឲ្យក្រុមឈ្មួញ តែម ធារ៉ាធ្វើតាមចិត្ត ។ក្នុងនោះក៏មានការលើកឡើងថា ប្រហែលជាមិនមែនជាត្រឹមតែលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នោះទេ ដែលទទួលបានផលប្រយោជន៍នោះ ប្រហែលជាផលប្រយោជន៍ធ្លាក់ទៅដល់លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែរហើយបានជាគ្នានសមត្ថកិច្ចណាមួយហ៊ានធ្វើការបង្រ្កាប ។ជុំវិញករណីឈ្មួញដឹកជញ្ជួនឈេីខុសច្បាប់ខាងលេីនេះ អង្គភាពយេីងមិនអាចទំនាក់ទំនងទៅលោកប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈេីខេត្តពោធិ៍សាត់ ដេីម្បីសុំការបំភ្លឺបាននៅឡេីយទេ ព្រោះពុំមានលេខទូស័ព្ទ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា