ខេត្តតាកែវ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍ជម្រុញដល់ ស្នងការរងទទួលផែនសន្តិសុខ និងនគរបាលទាំងអស់ត្រូវតែចេះប្រើប្រព័ន្ធបច្ចេកវិទ្យា លើការតាមដានពត័មាននានា នៅតាមបណ្តាញសង្គមហ្វេសបុក ការទំនាក់ទំនងសារជាសំលេង ផ្ញើរជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងទូរទាំងពិភពលោក ។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួលក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះឲ្យខានតែបាន ជាពិសេសត្រូវតែឆ្លើយតបឲ្យលឿនចំពោះពត័មានក្លែងក្លាយដែលកំពុងវាយលុកខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ។លោកស្នងការនគរបាលខេត្តតាកែវលើកឡើងបែបនេះ ក្នុងពេលដែលលោកបានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា ២០១៩ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ ។លោកស្នងការបានមានប្រសាសន៏បន្តថា ឆ្លងកាត់ការហាត់រៀនពីការក្តាប់នៅព័ត៌មានសន្តិសុខនៅតាមមូលដ្ឋាន នគរបាលរបស់យើងត្រូវមានការយល់ដឹង អំពីសកម្មភាពមួយចំនួននៅជុំវិញខ្លួន ក្តាប់ព័ត៌មានសន្តិសុខនានា អំពីគោលបំណងបែបណាខ្លះរបស់ជនអមិត្តមួយចំនួនដែលកៀងគរគ្នា ធ្វើការប្រឆាំងនិងរាជរដ្ឋាភិបាល ។ មួយវិញទៀតអធិការនគរបាលគ្រប់ស្រុកក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើជនបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឆ្វេសប្រហែសឡើយ ចំពោះជនបរទេសដែលមកស្នាក់នៅ ទាំងមិនមានច្បាប់ទម្លាប់ច្បាស់លាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា