សេចក្តីរាយការណ៍ខេត្តបានឲ្យដឹថា ប្រជាពលរដ្ឋ១៣៣គ្រួសារ ដែលមិនទាន់បានចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍សម្បទានសង្គមកិច្ច ឃុំ២ធ្នូ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានរៀបចំចាប់ឆ្នោតផ្ដល់ដីឡូតិ៍ជូនប្រជាពលរដ្ឋជា លេីកទី២ ក្រោម អធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរង ខេត្ត ក្រចេះ និងជាប្រធានគណៈកម្មការបែងចែកដីសម្បទាន សង្គមកិច្ច ក្នុងស្រុកស្នួល នាថ្ងៃទី ១១ ខែ កក្ដដា ឆ្នាំ ២០១៩ នៅបរិវេណការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្នួល ។ លោក តូច ឌុល បានប្រាប់ឱ្យដឹងថា លោក ជា តំណាង ប្រជាពលរដ្ឋម្នាក់ ដែលបានឡើងមកភ្នំពេញ និងដាក់ញត្តិ តវ៉ាទាមទារដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ មេមត់ ទៅខុទ្ទកាល័យ សម្ដេចតេជោ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយ លោក ពិត ជា មានមោទនភាព និងសម្ដែងភាពសប្បាយរីករាយ និង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្រចេះ និងក្រសួងស្ថាប័នជំនាញ ជាពិសេសក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទេីបឈានដល់ការសម្របសម្រួលដំណោះស្រាយបញ្ចប់ដែលអាចទទួលយកបាននៅថ្ងៃនេះ ដែលបានកាត់ឃ្វៀលដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ប្រែក្លាយទៅជាដីសម្បទានសង្គមកិច្ច ដេីម្បី ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង១៥៤៨គ្រួសារ ដែលបាន ដាក់ពាក្យស្នើសុំដី ។ លោក ខ័ណ្ឌ ចំណាន បានមានប្រសាសន៍ថា ការចាប់ ឆ្នោតជូនមុខសញ្ញាអ្នកទទួលដី នៅថ្ងៃនេះ ជាលេីកទី ២ ហេីយ ក៏ជាលើកចុងក្រោយផងដែរ ដេីម្បីបញ្ចប់នូវការងារ បែងចែកដីសម្បទានសង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល ។ លោក ខ័ណ្ឌ ចំណាន ក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត ក៏បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែល ជាមុខសញ្ញាអ្នកទទួលទាំង១៣៣គ្រួសារ រយៈពេលជិត១ខែ ហើយ មុនចាប់ឆ្នោតនាថ្ងៃនេះ ។ សេចក្តីរាយការណ៍ក៏បានបន្តថា ប្រជាពលរដ្ឋទាំង១៣៣គ្រួសារ បានចូលចាប់ឆ្នោតបានគ្រប់ៗគ្នា ព្រោះ គ្មានលេីកក្រោយៗនោះ ទេ ហើយពេលបងប្អូនទទួលបាន បង្កាន់ដៃ ត្រូវរក្សាឲ្យបានល្អ ព្រោះបង្កាន់ដៃនេះជាសិទ្ធិ នៃ ការគ្រប់គ្រងដី និងឈានទៅចុះបញ្ជីដី ដេីម្បីទទួលបានប័ណ្ណ កម្មសិទ្ធិ៥ឆ្នាំខាងមុខ ។ បញ្ជាក់បន្ទាប់ពីការចាប់ឆ្នោតរួច រយៈពេលពេញមួយថ្ងៃនេះ នៅថ្ងៃទី ១៥ ខែ កក្កដា ខាងមុខនេះ ក្រុមមន្ត្រីជំនាញ និង ចុះបង្ហាញដីឡូតិ៍ ជូនបងប្អូនដែលមានបង្កាន់ដៃនេះ ប្រហែលជា១សប្ដាហ៍អាចរួចរាល់។ លោក ខ័ណ្ឌ ចំណាន បានមានប្រសាសន៍បន្តថា ក្រោយពេលបងប្អូនបានស្គាល់ដីឡូតិ៍ហេីយ សូមបងប្អូនចូលកាន់កាប់និងប្រេីប្រាស់ រស់នៅលេីដីឡូតិ៍របស់ខ្លួន ហើយប្រសិន បើបងប្អូនមិនគោរព តាមលក្ខខណ្ឌនៃការទទួលយកដីឡូតិ៍ ដី សម្បទានសង្គមកិច្ចទេ បងប្អូនប្រឈមមុខ នឹងការដកហូត ដីត្រលប់មកវិញ ។ លោកអភិបាលរងខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំង១៣៣គ្រួសារ ដែលចាប់ឆ្នោតលេីកទី២ និងទទួលបានដី និងត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា