ថ្ងៃអង្គារ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ការកសាងសន្តិភាព ពិតជាមានការលំបាកណាស់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាឲ្យគង់វង្សជាយូរអង្វែង ដើម្បីបន្តការអភិវឌ្ឍន៍បន្លែមទៀត
Sat,13 July 2019 (Time 09:41 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 892នាក់)

កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ការកសាងសង្គមជាតិ ឲ្យមានសុខសន្តិភាព ទៅបាន គឺពិតជាមានការលំបាកណាស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សានូវសុខសន្តិភាព ដែលមានស្រាប់នេះ ឲ្យនៅ ស្ថិតស្ថេរ គង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនេះលោក អ៊ុន ចាន់ដា បានថ្លែងរួមជាមួយ លោក លន់លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យរស្មីផ្កាប្រាក់សាមគ្គី និងឆ្លងសមិទ្ធផលនានា នៅវត្តគង់វង់រង្សី ហៅវត្តកោះកុក ស្ថិតក្នុង ភូមិកោះកុក ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ចំពោះលោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម រួមជាមួយសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកនូវបច្ច័យ និងសម្ភារៈមួយចំនួន ក្នុងការរួមចំណែកកសាងអារាមនេះឡើងវិញ បន្ទាប់ពីអារាមមួយនេះ ត្រូវទទួលការគម្រាមកំហែងពីគ្រោះធម្មជាតិ ដោយការបាក់ស្រុតច្រាំងទន្លេនាពេលកន្លងមកហើយ ត្រូវបានផ្លាស់ប្ដូរពីកន្លែងមួយ ទៅកន្លែងមួយ ចំនួន៤លើករួចមកហើយដែរ ។

ដូច្នេះហើយលោកអភិបាលខេត្តក៏បានធ្វេីការបួងសួងទៅដល់ទេវតា និងបារមីវត្ថុស័ក្តសិទ្ធជួយបីបាច់ថែរក្សា អារាមដែលកំពុងចាប់បដិសន្ធិ នៅលើទីតាំងថ្មីនេះឲ្យបាននៅស្ថិតស្ថេរ គង់វង្សជារៀងដរាបដេីម្បី ទុកជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទ ជាមួយ នឹងការចូលរួមបច្ច័យកសាង ចំនួន៣.០០០ដុល្លារ សហរដ្ឋអាមេរិក លោកអភិបាល ខេត្ត ក៏បានលេីកឡើងថា ដោយសារប្រទេសជាតិ យើងមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទេីបយេីងមានឱកាសធ្វើបុណ្យនិងកសាងសមិទ្ធផលរួមគ្នា ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលការ គំរាមកំហែង ដោយ គ្រោះធម្មជាតិ បាក់ច្រាំងទន្លេ ទៅដល់វត្តកោះកុក ដែលតម្រូវឲ្យរកទីតាំងសមស្រប ដើម្បីកសាងឡើងវិញ ដោយមានការឯកភាព ពីសំណាក់ប្រជាពលរដ្ឋ ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ជាពិសេសក្រោម ការជួយជ្រោមជ្រែង ពីសំណាក់លោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង លោកជំទាវ សម្រេចទិញដី ទំហំ១៥០x១១៥ម៉ែត្រ នៅភូមិកោះកុក «ក» នៃឃុំកោះទន្ទឹមនេះ ដើម្បី កសាងវត្តកោះកុក សម្រាប់អ្នកភូមិជាង៣០០គ្រួសារ ក៏ដូចជាពុទ្ធបរិស័ទទូទៅ ទុកជាទីសក្ការៈបូជា ហើយក៏ បានដង្ហែព្រះពុទ្ធបដិមាក៏ដូចជា សម្ភារៈផ្សេងៗ យកមកតម្កល់ទុកជាបណ្ដោះអាសន្ន នៅលើទីតាំងខាងលេី ដើម្បីរង់ចាំកសាងអារាមថ្មីឡើងវិញ រហូតសម្រេច បានព្រះវិហារ និងឧបដ្ឋានសាលា ឬសាលាឆាន់ ១ខ្នងមានទំហំ២០x១០ម៉ែត្រ ដែលត្រូវ ធ្វើបុណ្យ ឆ្លងនាពេលនេះតែម្ដង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
508 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
3264 នាក់
ខែនេះ :
12809 នាក់
3 ខែនេះ :
36396 នាក់
សរុប :
724457 នាក់