ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ យុវជន គឺជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន នៅក្នុងសង្គម
Sat,20 July 2019 (Time 02:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1228នាក់)

(ដកស្រង់ពីគេហទំព័រ CSNDAILY) ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា យុវជន គឺជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន នៅក្នុងសង្គម ដូច្នេះយុវជនត្រូវចូលរួមឲ្យកាន់តែទូលំទូលាយ និងធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព ក្នុងការផ្ដល់សេវាមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេសកម្ពុជា។

បន្ថែមពីលើនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ ២០១១-២០២០របស់កាកបាទ ក្រហមកម្ពុជា ត្រូវស្របតាមវិស័យស្នូលទាំង៤ ជាពិសេសធ្វើយ៉ាងណាឲ្យកាកបាទក្រហម មានការរីកចម្រើនទៅមុខ បន្ថែមទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យដឹងថាវិស័យស្នូលទាំង៤ រួមមាន៖ ,ទី១-ការងារគ្រប់គ្រងគ្រោះមហន្តរាយ ,ទី២-សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ ,ទី៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងទី៤-ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

ក្នុងពិធី បូកសរុបលទ្ធផលការងារ កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងបំពាក់កន្សែងជូនដល់ យុវជនកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ណែនាំ ឲ្យយុវជនទាំងអស់ត្រូវបង្កើនសកម្មភាព មិត្តអប់រំមិត្ត និងមិត្តចេះជួយមិត្ត។

សម្ដេចថ្លែងថា “ទោះបីរយៈពេលកន្លងមក ពុំទាន់មានឯកសណ្ឋានត្រឹមត្រូវជាផ្លូវការ សម្រាប់សម្គាល់អត្តសញ្ញាណជាយុវជនកាកបាទក្រហមកម្ពុ ជាក៏ដោយ ក៏ក្មួយៗ បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ស្របតាមវិស័យស្នូលទាំង៤”។

ឆ្លៀតឱកាសនោះដែរ ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ យុវជនកាកបាទក្រហម បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ជាមួយអង្គការ យុវជននានា រួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា កាយរិទ្ធជាតិកម្ពុជា ដែលសុទ្ធសឹងជាកម្លាំងស្នូល និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការងារសង្គម និងការងារមនុស្សធម៌ នៅគ្រប់ រាជធានី-ខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
512 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4120 នាក់
ខែនេះ :
12346 នាក់
3 ខែនេះ :
38524 នាក់
សរុប :
854157 នាក់