ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
​​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន រួម​ជាមួយ​អភិបាលរង​ខេត្ត និង​សហការី មក​ពិនិត្យ​ស្ថានីយ​ផលិត​ពូជស្រូវ​បល្ល័ង្គ នៅ​សង្កាត់​ដំរី ជាន់ខ្លា​ក្រុង​ស្ទឹងសែន​​
Mon,22 July 2019 (Time 12:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1192នាក់)

(ដកស្រង់ពីគេហទំព័រk-esan)
ខេត្ត​កំពង់ធំ ៖ ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល​ពីរ​ថ្ងៃ​ចុង​សប្តាហ៍ ជុំវិញ​បឹង​ទន្លេសាប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ឯកឧត្តម​រដ្ឋមន្ត្រី រួម​ជាមួយ​អភិ បាល​រង​ខេត្ត និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​ស្ថានីយ​ផលិត​ពូជស្រូវ​ប​ល័​ង្គ នៅ​សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹងសែន​។

​លោក​ប្រធាន​មន្ទីរ​បានឲ្យដឹងថា បច្ចុប្បន្ន​ស្ថានីយ​មាន​ផ្ទៃដី១១​ហិកតា​ ក្នុងនោះ​មាន​ជា​ដីស្រែ​សម្រាប់​ទុក​ផលិត​ពូជស្រូវ អគារ​រដ្ឋបាល ឃ្លាំង រោង​ជាង​។​ល​។ ស្ថានីយ​មាន​តួនាទី​ជា​កន្លែង​ផលិត​ពូជស្រូវ​ទុក​សម្រាប់​ចែកជូន​ប្រជាកសិករ និង​ជា​ថ្នាល​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​សមស្រប​មួយ​ផងដែរ​។

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជា​រួច ឯកឧត្តម​នៅ​តែ​មាន​អារម្មណ៍​គិតគូរ​ពី​ការចុះ​អន្តរាគមន៍​ជួយ​កសិករ​ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅតាម​បណ្តា​ខេត្ត​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ឃើញ​ផ្ទាល់​ក្នុង​រយ​:​ពេល​២ថ្ងៃ​កន្លង​ទៅនេះ​។

លោក​បាន​ចេញ​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​មន្ទីរ​ប្រមូល​គ្រឿងចក្រ​ទាំងអស់ ចុះ​មក​អន្តរាគមន៍​ភ្ជួរ​ដី​ជូន​កសិករ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ជា​បន្ទាន់ ព្រមទាំង​នាំយក​ស្រូវពូជ​មក​ចែក​ជូន​កសិករ​នៅ​តំបន់​ដែល​ឯកឧត្តម​បាន​សន្យា​ជាមួយ​ប្រជាជន ។ ទន្ទឹមនឹងនេះ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ គួរ​ធ្វើ​តាម​ក្រោយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យទាន់​សភាពការ​ណ៍ ។​

​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​បេសកកម្ម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើសុំ ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​ដល់​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា នៅ​តំបន់​កំពុង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3850 នាក់
ខែនេះ :
12719 នាក់
3 ខែនេះ :
42851 នាក់
សរុប :
883036 នាក់