ថ្ងៃអង្គារ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹតលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨ មស.សណន សេចក្តីណែនាំ ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជូនមន្ត្រីរាជការស៊ីវិល
Tue,02 July 2019 (Time 05:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1096នាក់)

បន្ទាយមានជ័យ ៖ មន្ទីរមុខងារសាធារណៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹតលេខ ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨ មស.សណន សេចក្តីណែនាំ ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជូនមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកែទម្រងវិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងាសាធារណៈ ដែលមានការអញ្ជេីញចូលរួម ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ រស់ សុផានី អភិបាលរងខេត្ត តំណាងគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អភិបាលក្រុង ស្រុកបានចូលរួមជាង១០០នាក់ ដែលធ្វេីឡេីងរយៈពេលកន្លះថ្ងៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមាមជ័យ (សាលក) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។

លោកជំទាវ រស់ សុផានី និយាយាថា៖ អនុវត្តតាមសេចក្តីប្រកាសអន្តរក្រសួងលេខ ៦៧៤៤ ប្រក ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែប្រែកម្រងសេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូលតែមួយ បានអនុវត្តនៅលើក្រុងចំនួនពីរ គឺក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ដោយឡែកឆ្នាំ២០១៨បានដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខេត្ត បង្កភាពងាយស្រួលក្នុងការបំរើ និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការចុះបញ្ជីអាជីវកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសេវារដ្ឋបាលផ្សេង ។

ឯកឧត្តម ថោ សេដ្ឋាណា បានមានប្រសាសន៍ថា ក្រោយសមាហរណកម្ម រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលធំជាច្រេីន ក្នុងនោះរួមមាន ៖ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ ការបង្កេីតនូវឯកភាពជាតិ និងសន្តិភាពពេញផ្ទៃប្រទេស ការជំរុញ និងពន្លឿនដំណេីរការអភិវឌ្ឍប្រទេស និងការផ្ទេរបញ្ចូលមន្ត្រីរាជការស៊ីវិលទៅក្នុងក្របខ័ណ្ឌថ្មីប្រកបដោយជោគជ័យ ។

ឯកឧត្តមក៏បានបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តេីម បានអនុវត្តន៍គោលនយោបាយកំណែទម្រងវិមជ្ឈការ តាមរយៈការបង្កេីតឲ្យមានក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង់ រដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានអនុម័តនៅឆ្នាំ២០០១ ។ បន្ទាបមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការនូវក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ។

ផ្តេីមចេញពីក្របខ័ណ្ឌយុទ្ធសាស្រ្តនេះ និងផ្អែកលេីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រងវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ ច្បាប់ស្តីពីការគរប់គ្រងរដ្ឋបាលរាធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំតាក់តែង អនុម័ត និងដាក់ឲ្យអនុវត្ត ។ ឯកឧត្តម ថោ សេដ្ឋាណា បានលេីកឡេីងថា ៖ រដ្ឋបាលសាធារណៈ និងដំណេីរការឈរលេីគុណតម្លៃដូចជា ៖ ស្អាតស្អំ ,ឆ្លាតវៃ ,ខ្លាំង និងប្រជានជាស្នូល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
319 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
3075 នាក់
ខែនេះ :
12620 នាក់
3 ខែនេះ :
36207 នាក់
សរុប :
724268 នាក់