-ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងអង្គប្រជុំមួយស្ដីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ឯកឧត្តមបានលើកឡើងថា យោងតាមច្បាប់ស្តីពីរបបសាព័ត៌មានអ្នកសារព័ត៌មាន មិនមានទោសជាប់គុកទេ តែមានទោសត្រូវផាកពិន័យប៉ុណ្ណោះ។-ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា បច្ចុប្បន្ននេះមានមន្ត្រីស្ថាប័នមួយចំនួនចំពោះសារព័ត៌មានបានផ្សាយប៉ះពាល់ដល់ខ្លួន ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយមិនបានស្នើសុំឲ្យអង្គភាពដែលបានផ្សាយនោះធ្វើការស្រាយបំភ្លឺឡើងវិញទេ គឺសំអាងក្រមព្រហ្មទណ្ឌបរិហារកេរ្តិ៍។-អ្នកសារព័ត៌មានទាំងអស់បានទទួលសិទ្ធិការពារដោយមិនមានទោសជាប់គុកនោះទេ តែមានទោសចាប់ផាកពិន័យប៉ុណ្ណោះ។-ប៉ុន្តែច្បាប់នេះមិនអនុវត្តលើអ្នកសារព័ត៌មានទេ ព្រោះក្រមព្រហ្មទណ្ឌនេះ ត្រូវបានច្បាប់ស្ដីពីរបបសារព័ត៌មាន បានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួចហើយ។-បើយកក្រមព្រហ្មទណ្ឌមកអនុវត្តជាមួយអ្នកសារព័ត៌មាន ហាក់ដូចជាគំរាមទៅលើអ្នកសារព័ត៌មាន។-ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នតាមបណ្ដាខេត្តក៏មានក្រុមអ្នកតាមដានព័ត៌មាន និងក្រុមប្រតិកម្មផងដែរ ដោយមានឯកឧត្តមអភិបាលខេត្តរងជាប្រធាន។- ឯកឧត្តមបានបន្តថា អង្គភាពសារព័ត៌មានមានសិទ្ធិសេរីភាពមិនបំភ្លឺក៏បាន ដោយឃើញថាមានភាពអយុត្តិធម៌មួយចំនួនក្នុងសង្គមដោយតម្រូវឲ្យបុគ្គលមុនដាក់ពាក្យបណ្ដឹងទៅតុលាការ ត្រូវស្នើសុំអង្គភាពនោះបំភ្លឺជាមុនសិន ។-ចំពោះសារព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មិនត្រូវបានស្ដីពីរបបសារព័ត៌មាន ការពារទេ ហើយការក្រសួងព័ត៌មានក៏មិនទទួលស្គាល់ដែរ ដោយទទួលស្គាល់តែ វិទ្យុ ទូរទស្សន៍កាសែត ដែលមានច្បាប់នៅក្រសួងព័ត៌មានតែប៉ុណ្ណោះ។ជូនទៅដល់មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីពូកែកសាងសំណុំរឿងចាប់អ្នកកាសែតចោទពីបទព្រហ្មទណ្ឌ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា