សេចក្តីរាយការណ៍ពីភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានល្បែងស៊ីសងជ្រកក្រោមស្លាកកាស៊ីណូ ដំណើរការបានយ៉ាងរលូន ហើយអ្នកចូលលេងល្បែងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ចំណែកជនជាតិយួនមានតិចតួចណាស់។ សេចក្តីរាយការណ៍បន្តថា នៅក្នុងកាស៊ីណូនោះមានបើកល្បែងបញ្ជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំ ហើយជនជាតិខ្មែរដែលចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះចាញ់អស់លុយនិងទ្រព្យសម្បត្តិ រថយន្តឬម៉ូតូជាបន្តបន្ទាប់។ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនព្រមចាត់វិធានការទៅលើម្ចាស់កាស៊ីណូដែលបើកឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងខុសពីការកំណត់នៅក្នុងច្បាប់នោះ។តាមការបញ្ជាក់ពីពលរដ្ឋរស់នៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង បានឲ្យដឹងថា ចាប់តាំងពីកាស៊ីណូនេះបើកល្បែងបញ្ជល់មាន់ និងល្បែងអាប៉ោងទ្រង់ទ្រាយធំ គឺមានពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកមកពីបណ្ដាខេត្តផ្សេងៗចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង! ផ្ដើមចេញពីល្បែងស៊ីសងនេះហើយទើបបច្ចុប្បន្ននៅក្នុងឃុំដាក់ដាំ និងបណ្ដាឃុំមួយចំនួនទៀតក្នុងស្រុកអូររាំង កើតមានបទល្មើសផ្សេងៗដូចជា អំពើចោរកម្មគួរឲ្យព្រួយបារម្ភធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ រហូតមកដល់ពេលនេះម្ចាស់កាស៊ីណូនៅភូមិដាក់ដាំ កំពុងបន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុកដោយមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមច្បាប់នៃការបង្កើតកាស៊ីណូនោះទេ ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី នាំគ្នាសម្ងំស្ងាត់ឈឹង។មជ្ឈដ្ឋាននានាបានលើកឡើងថា ក្នុងច្បាប់ដែលបង្កើតកាស៊ីណូមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនោះទេ គឺសម្រាប់តែជនបរទេសតែប៉ុណ្ណោះ ហើយម្ចាស់កាស៊ីណូណាបំពានច្បាប់ត្រូវប្រឈមនឹងការបិទអាជីវកម្មជាក់ជាមិនខាន។ ចំពោះកាស៊ីណូនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បែរជាបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគឃ្លើន ហើយអ្នកខ្លះចាញ់អស់លុយទ្រព្យសម្បត្តិ រថយន្ត-ម៉ូតូ ហើយឈានដល់កើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង។ ដូច្នេះហើយទើបពលរដ្ឋក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង អំពាវនាវយ៉ាងទទូចសុំឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងកាស៊ីណូនៅភូមិដាក់ដាំ ជាបន្ទាន់ ព្រោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាំគ្នាធ្វើមិនដឹងមិនឮការរាយការណ៍របស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា