ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋ៨២គ្រួសាររង់ចាំការជួយរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃអភិបាលខេត្តមណ្ឌលគិរី ដូចរង់ចាំទេវតាធ្លាក់ពីលើមេឃ បើទោះរូបគាត់ទាំងអស់គ្នា បានការជួយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី យ៉ាងណាក៏ដោយ...
Wed,11 September 2019 (Time 08:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1126នាក់)

ខេត្តមណ្ឌលគិរី ៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ៨២គ្រួសារ ដែលបាត់បង់ផ្ទះសម្បែងព្រោះតែគ្រោះធម្មជាតិ បាក់ច្រាំងទន្លេខូចខាត ទីជម្រកលំនៅដ្ឋានតាមបណ្តោយមាត់ទន្លេ ចូលទៅក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ កន្លងមកថ្មីៗនេះពួកគាត់ទាំងអស់គ្នា មានក្តីសង្ឃឹមឡើងវិញយ៉ាងខ្លាំង ព្រោះតែពួកគាត់ទទួលបានការជួយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយសម្រួលឲ្យថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រៀបចំផ្តល់ដីដល់ពួកគាត់ទាំងអស់គ្នា ដើម្បីឲ្យពួកគាត់មានឱកាសរស់រាន មានជីវិត ប្រសើរដូចពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ប្រភពរាយការណ៍នោះបន្តថា ប៉ុន្តែទោះជាយ៉ាងណាក្តី នៅទីបំផុត ក្នុងពេលនេះក្តីសង្ឃឹមរបស់ពួកគាត់ គឺស្ថិតនៅក្នុងភាពងងិតសូន្យសុងទៅវិញ ព្រោះតែឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានសកម្មភាពស្ងៀមស្ងាត់យ៉ាងចម្លែកទៅវិញ ។

សេចក្តីរាយការច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ពលរដ្ឋ៨២គ្រួសារ រស់នៅតាមបណ្តាយមាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រោះតែផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបាក់ច្រាំងទន្លេស្រុតចូលទៅក្នុងទឹក គ្មានទីជម្រករស់នៅឲ្យបានត្រឹមត្រូវ ពលរដ្ឋទាំងអស់បានសម្រេចនាំគ្នាផ្តិតមេដៃស្នើសុំ ដោយមានការទទួលស្គាល់ពីរដ្ឋអំណាចភូមិ ឃុំ គោរពជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំការជួយយកចិត្តទុកដាក់ផ្តល់ដី សម្រាប់ធ្វើជាទីជម្រក និងបង្កបង្កើនផលគ្រាន់ និងចិញ្ចឹមជីវិត និងក្រុមគ្រួសារ ។

ក្រោយពេលដែលពលរដ្ឋបានស្នើសុំហើយ ក៏ជាភ័ព្វព្រេងសំណាងមួយផងដែរ ព្រោះពួកគាត់បានឃើញសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ការយកចិត្តទុកដាក់ចំណាត់ការទៅអភិបាលខេត្តមណ្ឌគិរី តាមរយៈខុទ្ទកាល័យនាយករដ្ឋមន្ត្រី សុំឲ្យអាជ្ញាធរ ខេត្តមណ្ឌលគិរី ពិនិត្យមើលលើដី ៤១០ហិកតា ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីមានសមត្ថកិច្ចជួយពលរដ្ឋ ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយពេលដែលអាជ្ញាធរខេត្តបានទទួលលិខិតពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីហើយ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត បានចំណា និងចេញលិខិតបញ្ជាបេសកម្មចាត់តាំងក្រុមការងារថ្នាក់ខេត្ត ឲ្យចុះពិនិត្យដីនៅចំណុចខាងលើ ជូនពលរដ្ឋ ដែលមានសមាសភាពមន្ត្រី និងអាជ្ញាធរមូលដ្ឋាន១៣រូប ចូលរួមផងដែរ ។

ក្រោយពេលដែលក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យល្អិតល្អន់ហើយនោះ គេបានលេចឮព័ត៌មានថា ក្រុមការងារថ្នាក់ខេត្ត បានធ្វើរបាយការណ៍ទៅឯកឧត្តម ស្វាយ សំអ៊ាង រួចរាល់ជាស្ថាពរហើយ ប៉ុន្តែក្រោយពេលដែល ឯកឧត្តម ស្វាយ សំអ៊ាង ទទួលបានរបាយការណ៍ពីមន្ត្រីខ្លួនហើយ អស់រយៈពេលជាច្រើនខែនេះ គេនៅមិនទាន់ឃើញ ឯកឧត្តម ស្វាយ សំអ៊ាង ឆ្លើយតបជាមួយប្រជាពលរដ្ឋវិញ ថាឯកឧត្តមសម្រេចជួយពលរដ្ឋទាំងអស់គ្នា ឬក៏យ៉ាងណានោះទេ ។

ប្រជាពលរដ្ឋពលរដ្ឋជាច្រើនក្នុងចំណោម៨២គ្រួសារ បានលើកឡើងថា នៅរាល់ថ្ងៃនេះ ពួកគាត់មានទុក្ខលំបាកណាស់ ព្រោះតែបាត់បង់ទីជម្រកស្នាក់នៅ ពួកគាត់បានមកជ្រកកោននៅលើដងផ្លូវ ដោយប្រើកៅស៊ូតង់បោះបង្គោលចងដេកនៅ ជាបណ្តោះអាសន្ន ស្របពេលជាមួយភ្លៀងធ្លាក់ឥតឈប់ឈរនោះ គឺឃើញថា ជីវិតពួកគាត់ពិតជារងទុក្ខលំបាកខ្លាំងណាស់ ដែលចាំបាច់ស្នើសុំឲ្យ ឯកឧត្តម ស្វាយ សំអ៊ាង ជួយមានចំណាត់ការជួយពួកគាត់ឲ្យឆាប់ៗផង ។

សម្រាប់ព័ត៌មានខាងលើនេះផងដែរ ក្រុមអ្នកសារព័ត៌មានយើង រង់ចាំយកព័ត៌មានបន្ថែមអំពីចំណាត់ការរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
530 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4138 នាក់
ខែនេះ :
12364 នាក់
3 ខែនេះ :
38542 នាក់
សរុប :
854175 នាក់