ថ្ងៃអង្គារ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យមានចលនា លែងកូនត្រី នៅតាមមូលដ្ឋាន
Mon,23 September 2019 (Time 12:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1007នាក់)

ឯកឧត្តម ប្រាក់ សុវណ្ណ អំពាវនាវ ដល់អាជ្ញាធរដែន ដីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និង អង្គភាពនានា សូមចូលរួម សកម្មថែមទៀត ក្នុងចលនាលែងកូនត្រីនេះ ឱ្យក្លាយទៅជាប្រពៃណី លែងកូនត្រី ដូចជាការ អភិរក្ស ជលផលជាមួយប្រជាពលរដ្ឋ ក៏ដូចជាការបង្កើនផលត្រីផងដែរ។

ឯកឧត្តម ក៏បានប្រសាសន៍ទៀតថា វិស័យជលផលនេះផងដែរ ក្នុងការកសាងសេដ្ឋកិច្ចជាតិ និងបំពេញសេចក្តី ត្រូវការរបស់ប្រជាជនទូទៅ ជាពិសេសប្រជាជន ដែលរស់នៅតាមមាត់ទន្លេ និងជនបទ ទើបបានចូលរួមថែរក្សាការពារធនធានធម្មជាតិគ្រប់ប្រភេទ ដូចជាមច្ឆជាតិ ព្រៃលិចទឹក ព្រៃឈើ សត្វព្រៃ និងរ៉ែក្នុងដីជាដើម ។

ឯកឧត្តម អភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍បន្ដថា ក្នុងទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩ នៅស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ភូមិទំនប់ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេច ជ្រើសរើសយកថ្ងៃទី ០១ កក្កដា នេះជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីនេះ ដូចមានចែងក្នុងមាត្រាទី ១៧ នៃច្បាប់ស្តីពីជលផល ដូចជាការប្រកាស បិទនេសាទទូទាំងប្រទេសតែម្តង។

ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សា និងការពារសម្បត្តិធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បានផ្សារភ្ជាប់ទៅ នឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផលផងដែរ និង ការការពារ បរិស្ថាន ជលផលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងមានតម្លៃបំផុត សម្រាប់ ទ្រទ្រង់ជីវិត មនុស្ស សត្វ រុក្ខជាតិ ជាច្រើនសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ខេត្តព្រះវិហារ ដើម្បីពង្រឹងការគ្រប់គ្រង និងកាអភិវឌ្ឍន៏ វិស័យជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋានត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត បន្ថែមទៀត ចំពោះការប្រើប្រាស់ប្រភេទ ឧបករណ៍នេសាទខុសច្បាប់ ដូចជាការនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម ។ ដើម្បីពង្រឹង និងជំរុញឲ្យប្រជាពលរដ្ឋ ក្នុងតំបន់ធ្វើការជីកស្រះជម្រកត្រី ដែលសហគមន៍បានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែមទៀត នៅក្នុងសហគមន៍នីមួយៗ ដើម្បីជួយបង្កើនមេពូជត្រី ឲ្យ បានច្រើនសម្រាប់ពងកូនបន្តពូជ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ សូមថ្លែងអំណរគុណចំពោះ បណ្តាអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលធ្លាប់បាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងគម្រោងអភិវឌ្ឍន៍ វិស័យកសិកម្ម ជាពិសេសវិស័យជលផលដ៏មាន សារៈសំខាន់នេះ ចូលរួមគាំទ្រដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាបានទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
493 នាក់
ម្សិលមិញ :
605 នាក់
សប្តាហ៍នេះ :
3249 នាក់
ខែនេះ :
12794 នាក់
3 ខែនេះ :
36381 នាក់
សរុប :
724442 នាក់