ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រត់ជាន់ជើងគ្នា រងរបួសធ្ងន់ស្រាល៦នាក់ ខណៈពេលកំពុងបូជាសព បាញ់កាំជ្រួចខុសបច្ចេកទេស ដួលកាណុងបាញ់ចំមនុស្ស..
Tue,24 September 2019 (Time 01:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1480នាក់)

រឿងអីដែលថាមិនរត់ជាន់ជើងគ្នា ផ្អើលពេញរោងបុណ្យ បើកាណុងកាំជ្រួងគាត់តម្រង់រកមនុស្សតែយ៉ាងហ្នឹង ធ្វើឲ្យភ្ញៀវនៅក្នុង ពិធីបុណ្យសពទាំងអស់ នាំគ្នាភ័យ ព្រលឹងចង់ហោះចេញទៅស៊ីព្រលិត គ្រប់គ្នាតែម្តង ។

មានហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ទេព សុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្តាលធ្វើឲ្យ មនុស្សនៅក្នុងពិធីបុណ្យសព រងរបួសធ្ងន់ស្រាល៦នាក់ ខណៈដែលពួកគាត់ភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ពេលកាំជ្រួតកំពុងបាញ់ហើយកាណុងកាំជ្រួចដួល គ្រាប់កាំជ្រួច ក៏ហោះសំដៅត្រូវមនុស្សរងរបួសតែម្តង ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ សពដែលត្រូវបូជានេះ គឺគេបូជាដោយដាក់ម៉េន ដុតកាំជ្រួចនៅក្បែផ្ទះ និងរោង បុណ្យ ។ ខណៈដែលកំពុងតែបូជាសពនោះ ក៏ដួលកាណុងជ័របាញ់កាំជ្រួចបណ្តាលឲ្យផ្ទុះកាំជ្រួច រងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ រួមមាន៖ ទី១- ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ទី២- ឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ, ទី៣- ឈ្នាន់ សុរ៉ាវី ភេទប្រុស, ទី៤- ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៥- ឈ្មោះ គង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ, ទី៦- ឈ្មោះ ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយផងដែរ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ នៅក្នុងហេតុការណ៌បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺមកពីម្ចាស់ដុត កាំជ្រួច ជីកដីដាក់បង្គោលនោះរាក់ពេក បណ្តាលឲ្យដួល និង បែកកាណុងជ័រ ហើយក៏ផ្ទុះតែម្តងទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
253 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3921 នាក់
ខែនេះ :
12790 នាក់
3 ខែនេះ :
42922 នាក់
សរុប :
883106 នាក់