ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទំនាស់រឿងបង្កើតផ្សារព្រៃព្នៅថ្មី! មកទាភាស៊ីដល់ផ្សារព្រៃព្នៅចាស់! ក្លាយជារឿងឈឺចាប់រហូតធ្វើឲ្យពលរដ្ឋអាជីវករទាមទាស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៌..
Mon,23 September 2019 (Time 06:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1153នាក់)

ទីបំផុតអាជីវករ៤នាក់នៅផ្សារព្រៃព្នៅចាស់ ត្រូវបានថៅកែផ្សារព្រៃព្នៅថ្មី ដែលមានទីតាំង ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្ដឹងទៅតុលាការករណីផ្សព្វផ្សាយញុះញុង ប្រាប់អាជីវករដ៏ទៃមិនឲ្យបង់លុយថ្លៃភាស៊ីឲ្យខ្លួន ជាហេតុដែលធ្វើឲ្យបងប្អូនអាជីវករជា
ច្រើនមិនសុខចិត្ត និងទាមទាសុំឲ្យថ្នាក់ដឹកនាំកំពូលៗជួយពួកគាត់ ដោយមានទាំងកាន់រូបថត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។

តាមប្រភពពីក្រុមអាជីវករបានលើកឡើងថា ដើមហេតុដំបូងលោក ហ៊ាន រី ថៅកែផ្សារព្រៃព្នៅថ្មី បានបង្ខំអាជីវករទាំងអស់ឲ្យរើចេញ ពីផ្សារព្រៃព្នៅចាស់ ដើម្បីមកលក់ដូរនៅផ្សារថ្មី ដែលខ្លួនបានសាងសង់ហើយ ដើម្បីវិនិយោគ ប៉ុន្តែដោយអាជីវករមួយចំនួនមិនព្រម
ចាកចេញពីទីតាំងផ្សារចាស់ ទៅតាមសេចក្តីត្រូវការចង់បានរបស់លោក ហ៊ាន រី ថៅកែថ្មីនោះ ក៏កើតជាទំនាស់ខ្លាំងខ្លា រវាងថៅកែ ផ្សារ និងក្រុមអាជីវករ តែម្តង ។

ប្រភពនោះបន្តថា ក្រោយពេលទីផ្សារព្រៃថ្មីធ្វើរួចហើយ មិនមានអាជីវករចូលទៅលក់ដូរ ព្រោះអាជីវករចំនួនប្រមាណជាង៤០នាក់ មិនព្រមរើចេញពីទីតាំងចាស់ ខណៈអាជីវករមួយចំនួនធំបានសុខចិត្តរើចេញទៅលក់នៅផ្សារថ្មី តាមការទាមទារបស់លោក ហ៊ាន រី ផងដែរនោះ ក្នុងនោះព្រោះតែចង់បានចំណេញលោក ហ៊ាន រី ក៏បានប្រើមនុស្សឲ្យទៅទាភាស៊ីពីអាជីវករ ដែលកំពុងលក់នៅផ្សារ ព្រៃព្នៅចាស់ មិនទាន់ចាកចេញនៅឡើយនោះ ក្លាយជារឿងក្រុមអាជីវករកើតទុក្ខមិនសុខចិត្ត ហើយមិនព្រមបង់លុយឲ្យទៅលោក ហ៊ាន រី ទើបឈានទៅដល់ការប្តឹងប្តល់គ្នាឡើងតុលាការបែបនេះ ។

អាជីវករ៤នាក់ ក្នុងចំណោមអាជីវករ៤២នាក់ នៅផ្សារព្រៃព្នៅចាស់ ត្រូវបានរងនូវបន្តឹងពីលោក ហ៊ាន រី និងរងទទួលនូវដីកាពីស្ថា ប័នតុលាការផងដែរ ទី១ឈ្មោះ រិទ្ធ រ៉ែន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃ វែង ។ ទី២ ឈ្មោះ ផាន រ៉ា ភេទស្រី អាយុ៥៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ទី៣
ឈ្មោះ សែន ស៊ីនួន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងទី៤ ឈ្មោះ
លាង សុខឡេង ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

ពាក់ព័ន្ធទៅនឹងបណ្ដឹង ដែលបងប្អូនអាជីវករអះអាងថាអយុត្តិធម៌នេះ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមអាជីវករផ្សារព្រៃព្នៅចាស់ចំនួន៤២នាក់ បាននាំគ្នាឈរកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបថតលោកជំទាវ កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងសស្រាក់សស្រាំនៅមុខសាលាដំបូងខេត្តព្រៃវែង ដើម្បីទាមទារកុំឲ្យតុលាការចាប់ខ្លួន អ្នកទាំង៤នាក់ ហើយជួយរកយុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នាផង ។

ក្រុមអាជីវករទាំងអស់នោះបន្តថា ព្រោះតែជីវភាពក្រីក្រ ពួកគាត់មានលទ្ធភាពលក់ដូរត្រឹមតែជាលក្ខណៈកញ្រ្ចែងល្អី តើពួកគាត់មាន
លទ្ធភាពឯណាទៅទិញតូបដែលជាផ្សារដែលលោក ហ៊ាន រី ចំណាយលុយកាក់រត់ច្បាប់ និងសាងសង់នោះ ។ ក្រោយមកព្រោះតែ ខ្លាចខាតចំណូលចូលហោប៉ៅ លោក ហ៊ាន រី ដែលជាម្ចាស់ទីតាំងវិនិយោគផ្សារថ្មីនេះ មកយកភាស៊ីពីពួកគាត់លក់បន្លែត្រីសាច់ នៅលើកញ្ច្រែង នៅពេលពលរដ្ឋអាជីវករប្រកែកមិនព្រមបង់ឲ្យ ស្រាប់តែរូបលោកប្រើអំណាចខ្លួនប្តឹងចូលទៅតុលាការ រហូតសាលា ដំបូងចេញដីកា ធ្វើឲ្យពលរដ្ឋអាជីវករ រងនូវការឈឺចាប់ខ្លាំងណាស់ ។

ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ មិនអាចព្យាយាមសុំការបំភ្លឺពីលោក ហ៊ាន រី ប្រធានផ្សារព្រៃព្នៅថ្មី បាននៅឡើយនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3761 នាក់
ខែនេះ :
11987 នាក់
3 ខែនេះ :
38165 នាក់
សរុប :
853798 នាក់