ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវខេត្ត ២៦៨អា ចាប់ពីផ្លូវជាតិ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន...
Tue,01 October 2019 (Time 10:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1159នាក់)

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយ
មានជ័យ បានសម្រេចចេញលិខិតជូនដំណឹងជំរាបជូនដល់សាធារណៈជនទាំងអស់ជ្រាប មន្ទីរសម្រេចនឹងផ្អាកការធ្វើចរាចរ
ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ សំដៅលើរថយន្តដឹកទំនិញធុនធ្ងន់ ដូចជារថយន្តដឹកស៊ីម៉ងត៌ ដឹកថ្ម ដឹកខ្សាច់ ស្រូវ អង្ករ និងដំឡូង ព្រោះតែទឹកជំនន់ នៅតែមានការកើនឡើង ។

ខ្លឹមសារនោះក៏បានបញ្ជាក់ផងដែរថា ការកំណត់ផ្អាកការធ្វើចរាចរលើរថយន្តធុនធ្ងន់ជាបណ្តោះអាសន្ននេះ គឺចន្លោះចាប់ពី គីឡូម៉ែត្រមានទី១ ចន្លោះ PK 8+555 ដល់ PK 9+000 ប្រវែង 500 ម៉ែត្រ ២.ចន្លោះ PK 14+800 ដល់PK 14+ 850 ប្រវែង50 ម៉ែត្រ ៣. ចន្លោះ PK 15+000 ដល់ PK 15+500 ប្រវែង 500 ម៉ែត្រ ៤. ចន្លោះ PK 16+800 ដល់ PK 17+ 100 ប្រវែង 300 ម៉ែត្រ ។

ដោយសារតែទឹកជំនន់ធ្លាក់មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកហូរលេចផ្លូវយ៉ាងធ្ងន់
ធ្ងរ ប្រវែងសរុប 1350 ម៉ែត្រ ដូចនេះដើម្បីការពារ និងថែរក្សាប្រើប្រាស់ផ្លូវជាយូរអង្វែងកុំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មន្ទីរ សម្រេចផ្អាកចរាចរលើកំណាត់ផ្លូវនេះមួយរយៈជាបណ្តោះអាសន្ន រង់ចាំស្ថានភាពទឹកស្រកចុះ មានលក្ខណៈល្អប្រសើរឡើង វិញ ទើបបន្តការធ្វើចរាចរជាធម្មតា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
277 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3945 នាក់
ខែនេះ :
12814 នាក់
3 ខែនេះ :
42946 នាក់
សរុប :
883131 នាក់